នៅ ស្រីពៅ ជាកីឡាការិនីគុនខ្មែរទី១ដែលប្រកួតក្រៅប្រទេសមិនទាន់ចាញ់
កីឡាការិនី នៅ ស្រីពៅ ជាអ្នកប្រដាល់គុនខ្មែរទី១ដែលចេញប្រកួតនៅក្រៅប្រទេសក្នុងកម្មវិធីធំៗ មិនទាន់ ស្គាល់ពាក្សចាញ់នោះទេ ក្នុងនោះកូនសិស្សរបស់លោក ញ៉ូវ មាក់ ធ្លាប់ឈ្នះនៅភូមា ពីរដង និងថៃ ពីរដង ដោយមិនរាប់ ការប្រកួតលក្ខណៈសកលដែល ស្រីពៅ ធ្លាប់ចាញ់ម្តងនៅ វៀតណាម ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ម្ចាស់មេដាយមាសប្រដាល់ថ្នាក់ជាតិផ្នែកសកលឆ្នាំ២០១៨ រូបនេះធ្លាប់ចេញប្រកួតក្រៅប្រទេសដំបូងនៅឆ្នាំ ២០១៧ ដោយប្រកួតនៅខេត្ត ស៊ីសាកេត ប្រទេសថៃក្នុងកម្មវិធី Sa-Ngam Asean Fight ដោយផ្តួលកីឡាការិនីម្ចាស់ផ្ទះ ។ ការចេញក្រៅប្រទេសបន្ត ស្រីពៅ ប្រកួតក្នុងកម្មវិធីលំដាប់កំពូលរបស់ប្រទេសភូមា wlc – world lethwei championship ចំនួនពីរដងដោយឈ្នះទាំងពីរដងលើកីឡាការិនីម្ចាស់ផ្ទះភូមា ផងដែរ ។
សម្រាប់ការប្រកួតកម្មវិធីធំលំដាប់ពិភពលោក One Championship កាលពីម្សិលមិញម្ចាស់ខ្សែក្រវាត់ Kun Khmer World Champion រូបនេះបានបំបាក់កីឡាការិនីម្ចាស់ផ្ទះ Rika ក្នុងការប្រកួតលក្ខណៈ MMA លើក ដំបូងរបស់នាង នាទីក្រុងបាងកក ប្រទេសថៃ ។
ស្រី ពៅ កំពុងក្លាយជាកីឡាការិនីលំដាប់កំពូលមួយរូបរបស់កម្ពុជាដោយមួយរយៈនេះកម្មវិធីធំ ស្រីពៅ តែងតែធ្វើបានល្អក្នុងនោះមានដូចជា ជាកីឡាការិនីដំបូងឈ្នះនៅកម្មវិធី world lethwei championship , ឈ្នះមេដាយមាសថ្នាក់ជាតិផ្នែកសកល , ឈ្នះខ្សែក្រវាត់ Kun Khmer World Champion , និងឈ្នះក្នុងនៅ One Championship នេះតែម្តង ៕ រូបភាព៖ One Championship