រឿង សោភ័ណ្ឌ ប្រកាសផ្អាកឡើងសង្វៀនពីរសប្តាហ៍
ក្រោយពីកីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ បានប្រកាសជាសាធារណ ក្នុងជំនួបជាមួយកំពូលអ្នកប្រដាល់គុនថៃ ស៊ីនម៉ុកនី នៅថ្ងៃទី២៣ ខែកុម្ភះ ២០១៩ នោះ។ អ្នកប្រដាល់កណ្តាប់ដៃភ្លើង ជើងរន្ទះ រូបនេះបានប្រាប់ MSR ថា៖ រូបគេនឹងផ្អាកឡើងសង្វៀនចំនួន២សប្តាហ៍ ដើម្បីត្រៀមខ្លួនប្រកួតជាមួយកីឡាករថៃ ស៊ីនម៉ុកនី។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កន្លងមកធ្លាប់មានបងប្អូនដែលគាំទ្រ រឿង សោភ័ណ្ឌ និយាយថា អ្នកប្រដាល់គុនខ្មែររូបនេះ មិនហ៊ានប្រកួតជាមួយកីឡាករខ្លាំងៗប្រទេសថៃប៉ុន្មានទេ ដោយខ្លាចប្រកួតចាញ់ខ្មាស់គេ ដោយភាគច្រើនប្រកួតជាមួយតែគីឡូស្ទើរៗជាងខ្លួនតែប៉ុណ្ណោះ។ តែបើយោងតាមការបកស្រាយរបស់ រឿង សោភ័ណ្ឌ កន្លងមកក៏បានឲ្យដឹងផងដែរថា រូបខ្លួនមិនខ្លាចកីឡាករណាម្នាក់ឡើយ សំខាន់ឲ្យតែគីឡូស្មើគ្នា។ ហើយលើកនេះរូបខ្លួនសុំផ្អាកឡើងសង្វៀនពីរសប្តាហ៍ក៏ដោយសាររឿងនេះដែរ ពោលគឺ ចង់ត្រៀមខ្លួនឲ្យបានល្អ ដើម្បីប្រកួតឲ្យអស់ពីសមត្ថភាព ព្រោះកីឡាករថៃគេមិនសូវប្រកួតញឹកញាប់ដូចយើងទេ ចឹង!ដើម្បីកុំឲ្យចាញ់ប្រៀបគេ យើងក៏ត្រូវសម្រាក់ឡើងសង្វៀនដើម្បីត្រៀមប្រកួតឲ្យបានល្អដូចគ្នា។
សូមបញ្ជាក់ថា រឿង សោភ័ណ្ឌ និងប្រកួតជាមួយកីឡាករគុនថៃ ស៊ីនម៉ុកនី រួមជាមួយការប្រកួតគូបរទេសផ្សេងៗទៀតក្នុងកម្មវិធីគោជល់នៅថ្ងៃទី២៣ ខែកុម្ភះ ២០១៩ ដែលនឹងរៀបចំប្រកួតក្នុងខេត្តបាត់ដំបង ផ្សាយផ្ទាល់ចាប់ពីម៉ោង៦ល្ងាចតទៅនៅស៊ីអិនស៊ី៕