អស់ទាស់! Sir Alex Ferguson ត្រលប់មកដឹកនាំ Manchester United សារជាថ្មីម្តងទៀត!
អតីតអ្នកចាត់ការដ៏ជោគជ័យបំផុតនៅក្នុងវិស័យបាល់ទាត់អង់គ្លេស លោក Sir Alex Ferguson នឹងត្រូវមកដឹកនាំ Manchester United សារជាថ្មីម្តងទៀតនៅក្នុងការប្រកួតដែលរំលឹកដល់ការឈ្នះពានរង្វាន់ចំនួន៣របស់ក្រុមរហស្សនាមបិសាចក្រហមកាលពីឆ្នាំ១៩៩៩។
ក្នុងជំនួបនោះគឺជាការប្រកួតរវាងវីរបុរស Man UTD ប៉ះជាមួយវីរបុរស Bayern Munich ដែលនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ ដោយចំថ្ងៃវគ្គផ្តាច់ព្រ័ត UEFA Champion League នៅទឹកដី Camp Nou កាលពីឆ្នាំ១៩៩៩។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សម្រាប់ការប្រកួតនេះធ្វើឡើងក្នុងគោលបំណងមួយទៀតផងដែរគឺដើម្បីរ៉ៃអង្គាសប្រាក់សម្រាប់មូលនិធិរបស់ Manchester United ផងដែរ។ ដោយឡែកតម្លៃសំបុត្រក្នុងការចូលរួមគឺចន្លោះពី១៩.៩០ផោនទៅ៥០ផោនសម្រាប់មនុស្សវ័យជំទង់ ហើយ១០ផោនសម្រាប់កុមារ ដោយនឹងមានដាក់លក់នៅថ្ងៃទី២១ ខែកុម្ភៈខាងមុខនេះ។
គួររំលឹកថា Manchester United បានវាយបកយកឈ្នះ Bayern Munich ដោយលទ្ធផល២ទល់នឹង១នៅចុងម៉ោង ដែលជាការស៊ុតបញ្ចូលទីរបស់ Teddy Sheringham និង Ole Gunnar Solskjaer ដែលធ្វើឲ្យពួកគេឈ្នះពានរង្វាន់៣ក្នុងមួយរដូវកាល។