អ្នកលេងកែង វៀត ប៊ុនឌឿន បានផ្លាស់ទៅក្លិបលោកគ្រូ ជា រិទ្ធ នៅខេត្តសៀមរាប
អ្នកលេងកែងគុនខ្មែរ វៀត ប៊ុនឌឿន របស់ក្លិបប្រដាល់ក្រសួងការពារជាតិបានផ្លាស់ទៅចូលរួមជាមួយក្លិប គុហាព្រហ្មជ័យនៃក្រសួងការពាតិជាតិ ដែលមានទីតាំងនៅខេត្តសៀមរាបជាផ្លូវការហើយ ក្រោយបាត់មុខមួយរយៈពីសង្វៀន ។ តាមការបញ្ជាក់ថារបស់លោក ជា រិទ្ធ ដែលគ្រូប្រចាំក្លិបនេះបានអោយថា លោកបានសម្រេចនាំកីឡាករ វៀត ប៊ុនឌឿន មកចូលរួមជាមួយក្លិបរបស់លោកជាផ្លូវការហើយដែលមានការព្រមព្រៀមពីខាងក្លិបក្រសួងការពារជាតិនិងឯកឧត្តម តែម ម៉ឺន ដែលជាប្រធានសហព័ន្ធគុនខ្មែរផងដែរ ។ លោកសង្ឃឹមថា ប៊ុនឌឿន នឹងប្រឹងប្រែងហ្វឹកហាត់អោយបានខ្លាំង ពីព្រោះគេជាកីឡាករដែលមានបទពិសោធនិងក្បាច់ល្អ ធ្លាប់ប្រកួតអន្តរជាតិច្រើននិងជាពិសេសអាចហាត់សមជាមួយកីឡាករក្នុងក្លិបរបស់លោកមួយចំនួនទៀតដូចជា គង់ សំបូរ រិទ្ធ សាស្ត្រាវុធ និងក្មេងៗមួយចំនួនទៀតផងដែរ ។
សូមបញ្ជាក់ថា វៀត ប៊ុនឌឿន ជាកីឡាករដើមកំណើតខេត្ត ប៉ៃលិន ដែលមានបទពិសោធប្រកួតលក្ខណៈអន្តរជាតិច្រើន និងធ្លាប់ប្រកួតខ្សែក្រវាត់ទៀតផង ប៉ុន្តែមួយរយៈចុងក្រោយនេះបានបាត់មុខរូបគេពីសង្វៀន បន្ទាប់ពីធ្លាក់ក្នុងការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់នៅស្ថានីយ៍ទូរទស្សន៍ អាស៊ី អាគ្នេយ៍ ៕

វៀត ប៊ុនឌឿន និង ទួនប៉េ