ហ៊ុន ចាន់រាជ បកស្រាយរឿងប្រកាសឈប់ជួយគុនខ្មែរហើយវិលទៅអាមេរិកវិញ
នៅព្រឹកថ្ងៃទី ០១ ខែ មេសា នេះម្ចាស់ក្លិប Cambodian Top Team លោក ហ៊ុន ចាន់រាជ ដែលអ្នកដឹងនាំគុនខ្មែរចេញប្រកួតក្រៅប្រទេសក្នុងកម្មវិធីធំៗនោះបានបញ្ចេញសារលើបណ្តាញសង្គមមួយដែលធ្វើអោយអ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំង ។
ក្នុងអត្ថន័យរបស់លោកសរសេរនោះគឺ៖ ខ្ញុំបានសំរេចចិត្តចូលនិវត្តន៍ និងឈប់ជួយគុនខ្មែរហើយ, ខ្ញុំបិទក្លឹបប្រដាល់ ហើយវិលទៅកាន់សហរដ្ឋអាមេរិកវិញ។ អស់រយៈពេល៩ឆ្នាំមកហើយ ដែលខ្ញុំបានមករស់នៅប្រទេសកម្ពុជា ហើយបានរួមចំណែកជួយដល់វិស័យកីឡាប្រដាល់គុនខ្មែរ និងអ្នកប្រដាល់ជាច្រើន ហើយខ្ញុំបានសំរេចចិត្តថាត្រូវឈប់ត្រឹមនេះ, ខ្ញុំត្រូវគិតពីខ្លួនឯង និងអនាគត។ សូមអរគុណចំពោះអ្នករាល់ ។
ក្នុងការឆ្លើយតបជាមួយក្រុមការងាររបស់ MSR SPORT លោកបានបញ្ជាក់ថា សុំទោសអ្នកទាំងអស់គ្នា នេះគឺជាថ្ងៃ April Fools ទេតើ! ខ្ញុំមិនចូលនិវត្តទេ។ ខ្ញុំនឹងបន្តជួយគុនខ្មែរពេញមួយជីវិតរបស់ខ្ញុំ ។ សូមបញ្ជាក់ថា April Fools មានន័យថាជាថ្ងៃមួយដែលមនុស្សជាច្រើនសរសេរអ្វីដែលមិនមែនជាការពិតដើម្បីអោយអ្នកគ្រប់គ្នាចាញ់បោកចំពោះដំណឹងនោះ ហើយវាត្រូវបានគេធ្វើរៀងរាល់ថ្ងៃទី ០១ ខែ មេសា ៕