
លី ភា ថាមានពេលសម្រាកត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ មុនប៉ះម្ចាស់ខ្សែក្រវាត់ថៃ
ក្រោយចាញ់ពិន្ទុកីឡាករថៃ Daraeak Sutai ដែលជាម្ចាស់ខ្សែក្រវាត់ MX MUAY XTREME អ្នកប្រដាល់គុនខ្មែរ លី ភា បង្ហើបមូលហេតុថា មានពេលសម្រាកមិនគ្រប់គ្រាន់ពោលមិន ដល់៥ ថ្ងៃផងមុនឡើងប្រកួតកាលពីយប់មិញនេះ ។

លី ភា និង ទួនប៉េ
ពិតណាស់ម្ចាស់ខ្សែក្រវាត់៤គ្រឿងរូបនេះមិនពេលសម្រាកគ្រប់គ្រាន់មែន ពីព្រោះរូបគេទើប តែប្រកួតនៅសង្វៀន ស៊ី អ៊ិន ស៊ី កាលពីថ្ងៃអាទិត្យ ទី ១២ សីហា កន្លងមកដោយប្រើពេល ៥ ទឹកពេញប្រកួតជាមួយជើងចាស់ថៃ ទួនប៉េ ដោយចាញ់ពិន្ទុ ។

លី ភា និង ថៃ
ការពិតទៅ លី ភា មិនត្រូវប្រកួតជាមួយ ទួនប៉េ ទេប៉ុន្តែដោយសារការប្រកួតជាមួយកីឡាករ អឺរ៉ុង គេប្រើពេលពិតពេក ប៉ុន្តែប៉ះ ទួនប៉េ ដែលជាម្ចាស់ខ្សែក្រវាត់នៅថៃផងនោះ រូបគេត្រូវ ចំណាញកម្លាំងមិនតិចនោះទេ ។ ការធ្វើដំណើរទៅវិញទៅមកពីកម្ពុជាទៅថៃ លី ភា មិនមានពេល៥ថ្ងៃពេញផង ដើម្បីសម្រាក យកកម្លាំង ប៉ុន្តែរូបគេនៅតែប្រកួតពេញ៣ទឹកនឹងទទួលបានការគាំទ្រច្រើនពី អ្នកទស្សនាទៀតផង ។ យ៉ាងណា លី ភា សូមទោសបងប្អូនដែលទទួលបានបរាជ័យ ហើយសុំអោយរិះគន់ដើម្បី ស្ថាបនាក្នុងការផ្តល់ជាកម្លាំងចិត្តរូបគេបន្តទៀត ៕ រូបភាព៖ MX Muay Xtrmme

លី ភា និង ថៃ