
ឡុង ជិន ប្រាប់យុទ្ធសាស្រ្ត ក៏ដូចជាត្រៀមសងសឹកឲ្យ បាង កាយ៉ាក នៅចុងសប្តាហ៍នេះ(មានវីដេអូ)
អ្នកប្រដាល់គុនខ្មែរ ឡុង ជិន ដែលទើបតែប្រកួតឈ្នះខ្សែក្រវ៉ាត់ប្រាក់ពីកីឡាករ តាញ់ មករា ឥឡូវកីឡាកររូបនេះត្រូវមានភារកិច្ចឡើងប្រកួតក្នុងសង្វៀន CBS នាកម្មវិធី កម្ពុជា សង្វៀនគុនខ្មែរ ដោយត្រូវប្រកួតជាមួយកីឡាករមកពីប្រទេសអ៊ីរ៉ង់ ខណៈដែល អីរ៉ង់ រូបនេះទើបតែផ្តួលឲ្យ បាង កាយ៉ាក សន្លប់ធំដោយសារកណ្តាប់ដៃក្នុងទឹកទី៣នាពេលកន្លងទៅថ្មីៗ។ សម្រាប់ ឡុង ជិន ផ្ទាល់រូបគេមិនទាន់ហ៊ានធានា១០០ភាគរយ ដើម្បីផ្តួលកីឡាកររូបនេះបាននោះទេ ដោយហេតុផលថា កីឡាករអីរ៉ង់រូបនេះល្អដែរ ពិសេសគឺកណ្តាប់ដៃតែម្តង ដូច្នេះយុទ្ធសាស្រ្តដែលគេយកមកប្រើជាមួយកីឡាករបរទេសម្នាក់នេះគឺ ថយទប់ និង ចាក់ជើងក្រោម។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ចំណែកឯលោក មាស វណ្ណឌី ដែលជាគ្រូបង្វឹក ឡុង ជិន ប្រចាំក្លឹបខ្លារខិនមានរិទ្ធ លោកនិយាយថា អីរ៉ង់ ដែលមកប្រកួតជាមួយកូនសិស្សរបស់លោកនាចុងសប្តាហ៍នេះគឺលោកស្គាល់ច្បាស់ណាស់ ពិសេសគឺកណ្តាប់ដៃដ៏ធ្ងន់របស់គេតែម្តង លោកក៏បានប្រាប់ទៅកូនសិស្សថា កុំប្តូរចូលវាយជាមួយកីឡាករនេះឲ្យសោះបើមិនចង់ដូច បាង កាយ៉ាក់ ព្រោះគេលឿនហើយរហ័សថែមទៀត ចំណែកឯ ឡុង ជិន វាយយឺត ដូច្នេះត្រូវថយនឹងចាក់ជើងក្រោមឲ្យច្រើន ព្រោះកីឡាកររូបនេះ គឺអន់លង្វែងខាងក្រោម។
សូមកុំភ្លេចចូលរួមទស្សនាការប្រកួតនេះឲ្យបានច្រើនកុះករទាំងអស់គ្នា ព្រោះថាមានការប្រកួតគូរមិត្តភាពអន្តរជាតិជាច្រើនទៀត ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ចាប់ពីម៉ោង៨:៣០ព្រឹកតទៅ៕
មានវីដេអូរាយការណ៍ទាំងស្រុងនៅខាងក្រោមនេះ…