
ឡៅ ចន្ទ្រា ថាមិនខ្វល់រឿងឌឺដងលើសង្វៀនរបស់ កងថៃឡែន
អ្នកប្រដាល់គុនខ្មែរ ឡៅ ចន្ទ្រា បានបញ្ជក់មុនការប្រកួតថារឿងឌឺដងលើសង្វៀនរបស់កីឡាករថៃ កងថៃឡែន រូបគេមិនខ្វល់ឡើយ ពីព្រោះនេះត្រឹមតែជាយុទ្ធសាស្ត្រ ដើម្បីអោយដៃគូប្រកួតមានការប្រហែសនិងចិត្តមិនស្ងប់តែប៉ុណ្ណោះ ។
នាយសង្ហាគុនខ្មែរបានរៀបរាប់ថា សម្រាប់ដៃគូខ្ញុំបានដឹងហើយថាជាកីឡាករល្អមួយរូប ហើយរឿងឌឺលើសង្វៀនខ្ញុំមិនខ្វល់ទេ ពីព្រោះនោះជាល្បិចរបស់គេតែប៉ុណ្ណោះ ដើម្បីអោយយើងមានចិត្តខឹងចូលវ៉ៃគេដោយមិនប្រុងប្រយ័ត្ន ដូចនេះហើយខ្ញុំមិនគិតរឿងឌឺដងរបស់គេទេ គឺខ្ញុំត្រូវតែប្រឹងប្រកួតតាមក្បាច់របស់ខ្ញុំតែប៉ុណ្ណោះ ។
កងថៃឡែន ធ្លាប់ប្រកួតឈ្នះ វង្ស ណយ , ឯម ឡេងលី និងចុងក្រោយចាញ់ពិន្ទុ រឿង សោភ័ណ្ឌ ខណៈថ្ងៃ អាទិត្យ ទី ១ កញ្ញា វេលាម៉ោង ២ និង ៤៥ នាទីរសៀលនៅ សង្វៀន ស៊ី អ៊ិន ស៊ី រូបគេនឹងត្រូវប៉ះ ឡៅ ចន្ទ្រា ៕