គង់ សំបូរ ជាកីឡាករគុនខ្មែរទី១ដែលប្រកួតលក្ខណៈ KICKBOXING នៅ One Championship
គង់ សំបូរ ជាកីឡាករគុនខ្មែរដំបូងគេដែលប្រកួតលក្ខណៈ Kickboxing នៅព្រឹត្តិការណ៍ One Championship ដោយអ្នកប្រដាល់នៃក្លិប Kingdom Fight Gym នៅខេត្តសៀមរាប ត្រូវជួបកីឡាករចិន នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៩ នាប្រទេស សិង្ហបុរី ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្នុងស្ថាប័នរៀបចំការប្រកួតដ៏ធំនៅតំបន់អាស៊ីមួយនេះមានកីឡាករគុនខ្មែរចូលរួមប្រកួតច្រើនរួចមកហើយ ប៉ុន្តែមិនមានកីឡាករគុនខ្មែររូបណាប្រកួតលក្ខណៈ Kickboxing នោះទេ ពោលមាន MMA និង Muay Thai / Kun Khmer តែប៉ុណ្ណោះ ខណៈនេះជាលើកទីមួយសម្រាប់ គង់ សំបូរ ដែលចូលរួមប្រកួតក្នុងកម្មវធីនេះផងដែរ ។
កូនសិស្សរបស់លោក ជា រិទ្ធ រូបនេះត្រូវប៉ះកីឡាករចិន Zhang Chenglong ក្នុងប្រភេទម្ងន់ BANTAMWEIGHT លក្ខណៈ Kickboxing ខណៈកីឡាករចិនរូបនេះគេដាក់រហ័សនាមថា Muay Thai Boy ដែលគេក៏ជាជើងខ្លាំងមួយរូបធ្លាប់ប្រឡូកក្នុងសង្វៀនធំៗជាច្រើន ។ ក្រៅពី គង់ សំបូរ នៅមានកីឡាករខ្មែរ មួយរូបដែលប្រកួតក្នុងថ្ងៃនោះគឺ ខុន ស៊ីចាន់ ដោយរូបត្រូវប្រកួតជាមួយកីឡាករ ឥណ្ឌូនេស៊ី លក្ខណៈ MMA ៕