រឿង សោភ័ណ្ឌ ចាញ់ គួនអ៊ូ ក្នុងការប្រកួតគូឯកនៅ Muay Thai Super Champ
ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ ចាញ់ពិន្ទុកីឡាករថៃ គួនអ៊ូ ក្នុងការប្រកួតនៅប្រទេសថៃលើកដំបូង នៅ Muay Thai Super Champ នាថ្ងៃអាទិត្យ ទី ០៦ តុលា នេះ ។ ការចាញ់នេះធ្វើអោយ រឿង សោភ័ណ្ឌ នៅតែមិនអាចក្លាយជាកីឡាករគុនខ្មែរដែលបានឈ្នះក្នុងការប្រកួតគូឯងក្នុងកម្មវិធីនេះបន្ទាប់ពីការគុនខ្មែរដែលទៅប្រកួតគូឯកកន្លងមកមិនដែលឈ្នះនោះទេដូចជា ម៉ឺន សុភា គង់ សំបូរ ឡុង បេនលឿន ជាដើម ខណៈ យ៉េន ឌីណា ធ្លាប់បានត្រឹមស្មើប៉ុណ្ណោះ ។