ទិត្យ សុវណ្ណសៀងហៃ ទៅបង្ហាត់គុនខ្មែរនៅបារាំង
អ្នកប្រដាល់គុនខ្មែរវ័យក្មេងនៃក្លិបអេភូថងកីឡា ទិត្យ សុវណ្ណសៀងហៃ ដែលបានទៅដល់ទឹកដីបារាំងតាំងពីកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ បានចាប់ផ្តើមបង្ហាត់គុនខ្មែរនៅក្លិបមួយនាទឹកដីប្រទេសបារាំង ។
តាមការបង្ហាបប្រាប់ MSR SPORT ថាដោយសារមានពេលវេលាទំនេរពីការងារនៅប្រទេសបារាំង រូបគេបានទៅបង្ហាត់គុនខ្មែររយៈពេលខ្លីពោលប្រហែល៣ខែតែប៉ុណ្ណោះនាក្លិប The Temple Bordeaux ដែលជារបស់កូនខ្មែរនៅបារាំងលោក វិរៈ ជ័យលំ ស្ថិតក្នុងទីក្រុង បុកដូ ប្រទេសបារាំង ។
អ្នកប្រដាល់ខេត្តកោះកុងបន្ថែមថា ពិតជាសប្បាយចិត្តចំពោះការបង្ហាត់គុនខ្មែរនៅទីនេះ ពីព្រោះវាជាការផ្សព្វផ្សាយពីគុនខ្មែរដើម្បីអោយបរទេសបានស្គាល់កាន់តែច្រើន ។