ព្រំ សំណាង ប៉ះ សនខាវ បានសម្រេចហើយ !
បើមិនមានការប្រែប្រួលនោះទេអ្នកប្រដាល់ទម្ងន់ធ្ងន់គុនខ្មែរ ព្រំ សំណាង នឹងប៉ះជាមួយកីឡាករថៃ សនខាវ នាថ្ងៃអាទិត្យ ទី ១៣ ខែ តុលា នេះនាសង្វៀន ស៊ី អ៊ិន ស៊ី កម្មវិធីស្រាសាច់ដុំម៉ោង ២ . ៤៥ នាទីរសៀល ។
សនខាវ ជាកីឡាករថៃដែលធ្លាប់ឈ្នះជើងខ្លាំង កែវ រំចង់ និងកីឡាករ អាលី នៅសង្វៀនស្រុកខ្មែរ ហើយអ្នកគាំទ្រជាច្រើនចង់អោយរូបគេប៉ះ ព្រំ សំណាង ដែលកំពុងតែធ្វើបានល្អសម្រាប់គីឡូធ្ងន់ប្រចាំស្រុកខ្មែរ ។

ព្រំ សំណាង