ក្រោយសមត្ថភាពឡើងដល់គូអន្តរជាតិ សឿន ឆ្នើម ជិតចូលរោងការហើយ !
អ្នកប្រដាល់វ័យក្មេងនៃក្លិបឆ័ត្រយោង៩១១ សឿន ឆ្នើម ដែលកំពុងមានសមត្ថភាពគួរអោយ ចាប់អារម្មណ៍ក្នុងវិស័យគុនខ្មែរនឹងចូលរោងការនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៩ នេះនៅ ទឹកដីខេត្តតាកែវ ។
តាមការបញ្ជាក់របស់កូនសិស្សលោក ហង្ស សឿង រូបនេះអោយដឹងថាគេនឹងបញ្ចប់ភាពនៅលីវនាថ្ងៃទី ១០ ខែ កុម្ភ ជាមួយអនាគតភរិយាឈ្មោះ សុទ្ធ ស្រីល័ក្ខ ដែលជាកម្មារិនីរោងចក្រមានស្រុកកំណើត នៅខេត្តកាកែវ ។
ប្រវិត្តប្រកួតរបស់កីឡាករវ័យ ២២ ឆ្នាំជិត២០ប្រកួតចាញ់តែ២ដងតែប៉ុណ្ណោះ នឹងបានបំបាក់ ជើងចាស់គុនខ្មែរមួយចំនួនដូចជាស្មើជាមួយ គង់ សំបូរ និងឈ្នះ សេក គឹមរួន ជាពិសេស បទពិសោធប្រកួតអន្តរជាតិម្តងរបស់គេបានយកឈ្នះពិន្ទុកីឡាករអ៊ឺរ៉ង់ទៀតផង ៕