
ម៉ន សាម៉េត ត្រូវបានសហព័ន្ធគុនខ្មែរដកចេញពីការប្រកួតដណ្តើមខ្សែក្រវ៉ាត់ខារ៉ាបាវ
អ្នកប្រដាល់គុនខ្មែរ ម៉ន សាម៉េត ត្រូវបានដកចេញពីកម្មវិធីខ្សែក្រវាត់ខារ៉ាបាវរដូវកាលថ្មីរបស់ប៉ុស្តិ៍អាស៊ីអាគ្នេយ៍ សូមបញ្ជាក់ថា អ្នកប្រដាល់គុនខ្មែរ ម៉ន សាម៉េន ត្រូវបានស្ថានីយ៍ទូរទស្សន៌អាស៊ីអាគ្នេយ៍ជ្រើសរើសប្រកួតដណ្តើមខ្សែក្រវ៉ាត់ខារ៉ាបាវក្នុងប្រភេទទំងន់៥៧គីឡូក្រាម។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាបន្តសូមអានសារដែល ម៉ន សាម៉េត និយាយរៀបរាប់ដូចតទៅ៖ « ខ្ញុំត្រូវបានគេដកចេញពីការប្រកួតនៅ សង្វៀន SEATV ហើយ ដោយគេប្រាប់ថាខ្ញុំជាប់ប្រកួតវគ្គជម្រុះនៅសង្វៀនប៉ុស្តិ៍លេខ៥ក្នុងកម្មវិធីពានរង្វាន់ TV5Boxing Knock-Out Serir by K-Cement គឺ មិនអាចនៅបន្តប្រកួតក្នុងកម្មវិធីខ្សែក្រវាត់ខារ៉ាបាវនៅ SEATV បន្តទៀតបានទេ » ។ សាម៉េត បន្ថែម ថា ៖ « បើអ៊ីចឹងខ្ញុំសូមឲ្យអនុវត្តធ្វើឲ្យដូចគ្នាទាំងអស់គ្រប់ក្លិបគ្រប់ កីឡាករទៅព្រោះច្បាប់ត្រូវគោរពដូចគ្នា » ។
ចំណែកលោក ជួន សំណាង គ្រូបង្វឹក ម៉ន សាម៉េត បាន និយាយថា ៖ « សហព័ន្ធតម្រូវឲ្យដក ម៉ន សាម៉េត ចេញ ពីគូខ្សែក្រវាត់ខារ៉ាបាវនៅសង្វៀន SEATV ទោះបីជា សាម៉េត បានប្រកួតឈ្នះថៃ ១ លើកក៏ដោយព្រោះនេះជា បញ្ជារបស់មន្ត្រី សហព័ន្ធ » ។
ប្រភព :Kun Khmer Fighter