ចាន់ ប៊ុនហឿន ប្រាប់មូលហេតុដែលជ្រើសរើស រឿង សោភ័ណ្ឌ ជា Idol របស់ខ្លួន!
មួយរយះចុងក្រោយនេះ ចាន់ ប៊ុនហឿន ចាប់ផ្តើមធ្វើឲ្យប្អូនគាំទ្រវិស័យគុនខ្មែរមានការចាប់អារម្មណ៌ទៅលើកក្បាច់ប្រយុទ្ធគេយ៉ាងខ្លាំង ជាក់ស្តែងរាល់ការប្រកួតនៅលើសង្វៀនកីឡាករគុនខ្មែររូបនេះតែងតែផ្តូលឲ្យដៃគូសន្លប់ រឺក៏លោកអាជ្ញាកណ្តាលបញ្ឈប់ដៃគូប្រកួតនៅលើសង្វៀនតែម្តង។
ប្អូនបង្កើតរបស់កីឡាករ ថៃ ប៊ុនហាន ដែលផ្តើមចេញពីកម្មកររោងចក្រដែលមានចំណូលមិនដល់១០០ដុល្លារបានបង្ហើបថា រឿង សោភ័ណ្ឌ ជាកីឡាករស្ថិតក្នុងដូងចិត្ត (Idol )របស់គេចាប់តាំងចូលហ្វឹកហាត់មកដោយសារអ្នកប្រដាល់រហ័សមានដៃភ្លើងជើងរន្ទះ មានអាវុធធ្ងន់ៗ ជាពិសេសកណ្តាប់ដៃតែម្តង ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករ ចាន់ ប៊ុនហឿន បានឲ្យដឹងថា សព្វថ្ងៃរូបគេហ្វឹកហាត់ប្រដាល់នៅក្លឹប និរោធន៍មានជ័យ ដោយចាប់ផ្តើមអាជីពអ្នកប្រដាល់គុនខ្មែរមុនដំបូងទទួលកំរៃខ្លួនបានតែ១៥ទៅ២០ម៉ឺនតែប៉ុណ្ណោះ ហើយទំរាំតែទទួលបានកំរៃខ្លួនបានច្រើនដូចសព្វថ្ងៃនេះរូបគេបានតស៊ូជិត៥ឆ្នាំបានមានអ្នកស្គាល់ខ្លួនកាន់តែច្រើនជាងមុន។គួរបញ្ជាក់ថា កីឡាករគុនខ្មែរ ចាន់ ប៊ុនហឿន គឺជាអ្នកប្រដាល់ពូកែប្រើដៃខាងឆ្វេង ហើយភាគច្រើនរូបគេតែងតែផ្តួលឲ្យដៃគូសន្លប់ដោយសារ ដៃ ទាត់ នឹង កែង៕