U-22 កម្ពុជាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយឈ្នះមីយ៉ាន់ម៉ា ពាន AFF U22 LG CUP
ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាអាយុក្រោម២២ឆ្នាំបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFF U-22 LG CUP 2019 ក្រោយពីឈ្នះ U-22 មីយ៉ាន់ម៉ា ២ ទល់ ០ នាពហុកីឡដ្ឋានជាតិ អូឡំាពិកនាល្ងាចថ្ងៃទី ២០ កុម្ភៈ នេះ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គ្រាប់របស់ក្រុមគោព្រៃរកបានដោយកីឡាករ យ៉ើ សាហ្វី និង ស៊ិន សុផាណាត់ ដែលធ្វើអោយក្រុមម្ចាស់ផ្ទះ ឈ្នះ មីយ៉ាន់ម៉ា ក្នុងលទ្ធផល ២ ទល់ ០ ដើម្បីនាំកម្ពុជាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទោះបីនៅសល់មួយប្រកួតដែលត្រូវជួប ឥណ្ឌូនេស៊ី នៅថ្ងៃទី ២២ យ៉ាងណាក្តី ។
ក្នុងពូល B នេះកម្ពុជាឈរលេខ១មាន៦ពិន្ទុពេញដោយ២ប្រកួតឈ្នះទាំងពីរប្រកួត ខណៈ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី មាន១ពិន្ទុដូចៗគ្នា ។ កម្ពុជា អាចឡើងទៅជួប ថៃ រឺ វៀតណាម ដែលស្ថិតនៅ ពូល A ខណៈពួកគេត្រូវប៉ះគ្នាដើម្បីរកក្រុមលេខ១និងលេខ២ក្នុងប្រកួតចុងក្រោយ ស្របពេល ហ្វីលីពីន និង ទីម័រ ត្រូវប៉ះគ្នាដែរដើម្បីបង្រ្គប់កិច្ចក្នុងប្រកួតចុងក្រោយរបស់ពួកគេនៅថ្ងៃស្អែក ។
សូមបញ្ជក់ថា វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ដោយក្រុម លេខ១ ក្នុងពូល A ត្រូវប៉ះលេខ២ក្នុងពូលB ខណៈលេខ១ពូល B ត្រូវជួបក្រុមលេខ២ ក្នុងពូលA វិញ ៕