ព្រំ សំណាង ចង់បញ្ចេញថ្វីដៃខ្លះ មុនដល់ស៊ីហ្គេម
ក្រោយសហព័ន្ធប្រកាសជាប់ជម្រើសជាតិកីឡាករ ព្រំ សំណាង ប្រឹងហាត់រាល់ថ្ងៃ ដោយសង្ឃឹមថាបានឡើងប្រកួតលើសង្វៀនខ្លះៗ មិនដល់ព្រឹត្តិការណ៍ស៊ីហ្គេម ។
អ្នកប្រដាល់ទម្ងន់ធ្ងន់ដើមកំណើតខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា រាល់ថ្ងៃកំពុងហាត់ជាប្រចាំតាមការដាក់កាលវិភាគពីគ្រូជម្រើសជាតិ ព្រោះមិនទាន់ប្រមូលផ្តុំជុំគ្នាបាន ។ អតីតកីឡាករក្លិប ៩១១ បន្ថែមថា រូបសំណូមពរអ្នករៀបចំការប្រកួត រឺអ្នកដឹកនាំ ការប្រកួតជួយរៀបចំអោយរូបគេបានខ្លះផង ពីព្រោះបើគ្រាន់តែហាត់ពិបាកដឹងសមត្ថភាពខ្លួនឯង ហើយអាចនឹងគាំងក្បាច់ណាមួយពេលដល់ប្រកួតសំខាន់ ។
ព្រំ សំណាង ត្រូវបានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិគុនខ្មែរសម្រាប់ការប្រកួតនៅស៊ីហ្គេមទម្ងន់ ៨១ នៅវៀតណាម នាខែ វិច្ឆិកា ២០២១ ខាងមុខ ។
ព្រំ សំណាង ក៏ត្រូវបានគេគ្រោងរៀបចំអោយទៅប្រកួត Thai Fight នៅថ្ងៃទី ១៥ ខែ ឧសភា បន្ទាប់ពីគេលុបចោលថ្ងៃទី ២៥ មេសា មក ។ យ៉ាងនៅមិនទាន់ច្បាស់នៅឡើងទេ ដោយសារបញ្ហាកូវីដ១៩ នៅកម្ពុជា និង ថៃ កំពុងរាលដាល ៕