
ធន់ សុភា៖ សុខ សុវណ្ណ ឲ្យលុយខ្ញុំ ខ្ញុំមិនដែលយកទេ មានតែឲ្យលុយទៅវិញ
ទាំងនេះគឺជាសំដីនិយាយដោយក្តុកក្តួលរបស់លោកគ្រូ ធន់ សុភា គ្រាដែលលោកគ្រូនិយាយពីរឿងទុក្ខលំបាកវេនារបស់កីឡាករ សុខ សុវណ្ណ ដែលសព្វថ្ងៃនេះមានជីវភាពលំបាកវេទនាខ្លាំង តែមិនត្អូញត្អែរដូចកីឡាករមួយចំនួនតូចនោះទេ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើតាមឲ្យដឹងពីការរៀបរាប់របស់លោក ធន់ សុភា បានឲ្យដឹងបន្ថែមទៀតថា៖ សព្វថ្ងៃនេះ សុខ សុវណ្ណ នៅផ្ទះជួលបន្ទប់តូចមួយ ដោយក្នុងនាមជាកូន ក្នុងនាមជាឪពុក កីឡាកររូបនេះត្រូវមានភារកិច្ចចិញ្ចឹមម្តាយចាស់ជរាដែលមានអាយុជាង៨០ឆ្នាំ រួមទាំងកូនបីនាក់និងប្រពន្ធម្នាក់ទៀតផងដែរ។
ក្រៅពីប្រដាល់គុនខ្មែរ កីឡាករដែលមានដើមកំណើតនៅខេត្តកោះកុងរូបនេះ ក៏ជានាយទាហានការពារទឹកដីដ៏អង់អាចមួយរូបទៀតដែរ។ សុវណ្ណ តែងតែទទួចសុំឲ្យលោកគ្រូរបស់គេ ដាក់ឈ្មោះឲ្យឡើងប្រកួតផង មិនថាគូខ្មែរ រឺក៏បរទេសនោះទេ ព្រោះរូបគេគឺត្រូវការលុយដើម្បីចីញ្ចឹមគ្រួសារដែលកំពុងតែមានជីវភាពលំបាក។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
តាមពិតទៅលោកគ្រូ ធន់ សុភា តែងតែដាក់ឈ្មោះ សុខ សុវណ្ណ នៅគ្រប់ស្ថានីយ៍ជានិច្ច តែភាគច្រើនគឺចាប់គូមិនសូវបាន ហើយលោកក៏មិនដឹងថាមកពីមូលហេតុអ្វីដែរ ព្រោះ សុវណ្ណ គេអាចនៅប្រកួតបានល្អ។ ម្យ៉ាងវិញទៀត កាលចុងសប្តាហ៍កន្លងទៅ សុខ សុវណ្ណ ទើបតែប្រកួតឈ្នះម្ចាស់ផ្ទះដោយពិន្ទុ ក្នុងកម្មវិធី Super Champ នៅប្រទេសថៃ។
ដំណើររឿងជីវិតលំបាករបស់ សុខ សុវណ្ណ ដូចដែលបានរៀបរាប់នៅខាងលើនេះ គឺ សុខ សុវណ្ណ មិនបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យជួយចុះផ្សាយអំពីទុក្ខលំបាករបស់គេទេ តែផ្ទុយមកវិញ គឺលោកគ្រូ ធន់ សុភា ជាអ្នកទំលាយប្រាប់អ្នកស្នេហាវិស័យគុនខ្មែរឲ្យបានដឹងច្បាស់ ក្រែងលោកមានសប្បុរសជន ដែលមានចិត្តមេត្តាធម៌ជួយថវិកាតិចក្តី ច្រើនក្តី និងអណិតអាសូរដល់គុនខ្មែរ សុខ សុវណ្ណផង៕ អរគុណ