
ប្រធានក្លឹប Bayern Munich ប្រាប់ទៅកីឡាករ Jerome Boateng អាចចាកចេញពីក្លឹបបាន
ប្រធានក្លឹប Bayern Munich គឺលោក Uli Hoeness បានប្រាប់ទៅកាន់កីឡាករ Boateng ថាៈ រូបគេគួរតែចាកចេញពីក្លឹប ដើម្បីស្វែងរកការប្រកួតថ្មី។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករវ័យ៣០ឆ្នាំរូបនេះ មានកុងត្រាជាមួយក្លឹបត្រឹមឆ្នាំ ២០២០/២០២១ ហើយបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sky នៅអាឡឺម៉ង់ គឺក្លឹបបានបើកភ្លើងខៀវឲ្យកីឡាកររូបនេះស្វែងរកទ្រនំថ្មី ព្រោះបើរូបគេបន្តនៅទីនេះទៀតគឺមានសិទ្ធត្រឹមបម្រុងគេតែប៉ុណ្ណោះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានេះ លោក Uli Hoeness ក៏បានបញ្ជាក់បន្ថែមទៀតថា ក្នុងរដូវកាលទិញដូរកីឡាករនាពេលនេះ ប្រសិនបើមានក្លឹបណាហ៊ានទិញយក Jerome Boateng លោកនិងលក់ក្នុងតម្លៃសមរម្យបំផុត។ គួរបញ្ជាក់ថា ២ប្រកួតចុងក្រោយរបស់ Bayern Jerome Boateng មិនបានចូលលេងនោះទេ ដោយរូបគេអង្គុយក្នុងកៅអីបម្រុង។
កាលពីដើមសប្តាហ៍នេះលោក Hoeness បានបញ្ជាក់ថាកីឡាករ Leroy Sane របស់ក្លិប Manchester City គឺជាកីឡាករដែលជាម្ចាស់ជើងឯកអាល្លឺម៉ង់ដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខា៕