
ខ្សែការពារ Benjamin Mendy របស់ Man City ត្រូវតុលាការចោទលើបទរំលោភសេពសន្ថវៈចំនួន៧ករណី
ខ្សែការពារ Benjamin Mendy របស់ Manchester City ត្រូវបានតុលាការចោទប្រកាន់លើបទរំលោភសេពសន្ថវៈចំនួន៧ករណី ដោយរួមជាមួយបទបៀតបៀនរាងកាយស្ត្រីចំនួន១ករណីទៀតផងដែរ។
អតីតសមាជិក AS Monaco ខាងលើត្រូវបានចោទប្រកាន់ជាមួយមិត្តភ័ក្ដិម្នាក់របស់ខ្លួនគឺ Louis Saha Matturie ដែលបុគ្គលទាំង២រូបនេះត្រូវបានកោះហៅទៅបំភ្លឺជាមួយចៅក្រមជាច្រើនលើកច្រើនសាររួចមកហើយ។
ជាក់ស្តែងបន្ទាប់ពីត្រូវបានចោទប្រកាន់ពីតុលាការលើករណីខាងលើនេះ កីឡាករសញ្ជាតិបារាំងត្រូវបាន Manchester City សម្រេចព្យួរមិនឱ្យចូលប្រកួតចាប់តាំងពីខែសីហាមកម្ល៉េះ ខណៈគ្រូបង្វឹក Pep Guardiola បានបដិសេធមិននិយាយអ្វីទាំងអស់ចំពោះរឿងក្តីនេះ ដោយទុកឱ្យអង្គចៅក្រមជាអ្នកកាត់ក្តី។
គួរឱ្យដឹងថា ខ្សែការពារ Benjamin Mendy កំពុងត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារមួយកន្លែងនៅទីក្រុង Liverpool ខណៈសេចក្ដីសម្រេចនៃរឿងក្ដីរបស់គេអាចនឹងចេញសេចក្តីសម្រេចនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។