Arsenal ប៉ះ Liverpool និង Chelsea ជួប Spurs ក្នុងវគ្គ៤ក្រុម Carabao Cup
ការប្រកួតបាល់ទាត់ពានរង្វាន់ Carabao Cup បានរកឃើញគូប្រកួតសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ នោះគឺ Arsenal ត្រូវប៉ះ Liverpool និង Chelsea ជួបជាមួយ Tottenham Hotspur។
ការប្រកួតវគ្គ៤ក្រុមនឹងធ្វើឡើង២ជើង ដោយជើងទី១នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ និងជើងទី២ ថ្ងៃទី១០ ខែមករា។ វគ្គផ្ដាច់ព្រ័ត្រប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ នាកីឡដ្ឋាន Wembley។
មុនឈានដល់វគ្គ៤ក្រុមនេះ Liverpool បានវាយបកតាមពីក្រោយការនាំមុខ១ទល់នឹង៣ របស់ Leicester រហូតស្មើ៣ទល់នឹង៣ និងឈ្នះដោយប៉េណាល់ទីកាត់សេចក្ដី ៥ទល់នឹង១។ ចំណែក Arsenal ឈ្នះ Sunderland ៥ទល់នឹង១។
Tottenham ដែលខានឈ្នះពាននេះតាំងពីឆ្នាំ២០០៨ នោះបានទម្លាក់ West Ham ២ទល់នឹង១ ស្របពេល Chelsea ឈ្នះ Brentford ២ទល់នឹង០៕