Mikel Arteta ថាមានតែរឿងនេះមួយទេដែលអាចទប់ Saka មិនអោយចាកចេញទៅ Man City ឬ Liverpool
ក្លឹបកាំភ្លើងធំ Arsenal កំណត់ពេលពិភាក្សាកិច្ចសន្យាជាមួយ Bukayo Saka ចំពេលមានសំណើរពីក្លឹប Liverpool និង Man City ដើម្បីនាំកីឡាករវ័យក្មេងរូបនេះទៅចូលរួម។
យ៉ាងណាមិញលោក Mikel Arteta បានសារភាពថាការបើក្លឹបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ Champions League នៅរដូវក្រោយនេះអាចជារឿងសំខាន់ក្នុងការចង Bukayo Saka ទៅនឹងកិច្ចសន្យាថ្មីរបស់ Arsenal ព្រោះវាជារឿងដែលល្អបំផុតដើម្បីរក្សាកីឡាករល្អបែបនេះ។
កុងត្រាបច្ចុប្បន្នរបស់តារាឆ្នើមអង់គ្លេស Bokayo saka ពេលនេះទទួលបាន 35,000 ផោនក្នុងមួយសប្តាហ៍នឹងផុតនៅឆ្នាំ 2024 ហើយ Arsenal សង្ឃឹមថា Saka នឹងព្រមទទួលយកការចចារកុងត្រាថ្មីដែល Arsenal ផ្ដល់ជូនគេ។
សូមបញ្ចាក់ដែរថាបន្ទាប់ពីឈ្នះ Wolves Arsenal ឈរលេខ៥ ពីក្រោម West Ham United នឹងសល់២ប្រកួតនៅក្នុងដៃ នឹងមានតែចាំមើលថា Bokayo Saka ព្រមស្នាក់នៅក្លឹបបន្តឬ ចាកចេញពីក្លឹប៕
ប្រែសម្រួល៖ Monsoon