៨ចំណុចគួរដឹងក្រោយ Man City វាយបកឈ្នះ PSG ១-២ ជើងទីមួយ
ក្រោយបើកការនាំំមុខដោយខ្សែបម្រើការពារ Marquinhos ក្នុងនាទី១៥ Paris Saint Germain ត្រូវបាន Manchester City វាយបកយកបាន២គ្រាប់ក្នុងការប្រកួត UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទីមួយ នៅថ្ងៃពុធ ទី២៨ ខែមេសា។
Kevin de Bruyne និង Riyad Maharez រកបានគ្រាប់បាល់ម្នាក់មួយសម្រាប់ក្រុមភ្ញៀវ Man City នាទី៦៤ និង៧១ មុន Idrissa Gueye ទទួលបានកាតក្រហមក្រោយបង្កកំហុសលើ Ilkay Gundogan របស់ Man City។
ខាងក្រោមជាចំណុចពិសេសៗចំនួន៨ក្រោយការប្រកួតយប់មិញ ៖
១. Manchester City ឈ្នះការប្រកួត១៨លើកចុងក្រោយពីគ្រប់កម្មវិធី រកបាន៤៦គ្រាប់ និងរបូត៩គ្រាប់។
២. Paris Saint Germain បរាជ័យក្រោយនាំមុខក្នុងវគ្គទីមួយនៅ UEFA Champions League លើកដំបូង ចាប់ពីខែមីនា ឆ្នាំ២០០១ ដែលកាលណោះពួកគេចាញ់ Deportivo La Coruna។
៣. Marquinhos របស់ PSG ជាកីឡាករទី៣រកបានគ្រាប់បាល់ជាប់ៗគ្នា២រដូវកាល នៅវគ្គ៨ក្រុម និង៤ក្រុម UCL បន្ទាប់ពី Cristiano Ronaldo (2011-12, 2013-14) និង Antoine Griezmann (2015-16, 2016-17)។
៤. ក្នុងប្រវត្តិជើងឯកអឺរ៉ុប (UCL) ឲ្យតែមានក្រុមអង់គ្លេសឈ្នះជើងទីមួយក្រៅដី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺមានភាគរយច្រើនក្នុងការឡើងទៅវគ្គបន្ត។
៥. Kevin de Bruyne បានចូលរួមចំណែកបង្កើតគ្រាប់បាល់៩លើកក្នុងចំណោម៨ប្រកួតចុងក្រោយរបស់គេនៅ UEFA Champions League វគ្គចាញ់ធ្លាក់ (ស៊ុតបាន៥គ្រាប់ និងបញ្ជូន៤ដង)។ គេក្លាយជាកីឡាករ Man City ទី៤ដែលរកបានចាប់ពី២ខ្ទង់ឡើងនៅ UCL បន្ទាប់ពី Sergio Aguero (៣៦គ្រាប់), Raheem Sterling (២១គ្រាប់) និង Gabriel Jesus (១៦គ្រាប់)។
៦. de Bruyne ក៏ជាកីឡាករទី៤ផ្សេងគ្នាដែលរកបានគ្រាប់បាល់ក្នុងការប្រកួត UCL ៣លើកជាប់គ្នាតទល់ PSG បន្ទាប់ពី Lionel Messi, Marcus Rahsford និង Neymar (អ្នកទាំង៣ស៊ុតចូលក្នុងការប៉ះ PSG ៤លើក)។
៧. ២រដូវកាលចុងក្រោយ Angel di Maria ជាកីឡាករម្នាក់គត់ដែល assists ចាប់ពី១០ដងឡើងនៅ Champions League (គេ assist បាន១០ដងហើយ)។ ចាប់តាំងពីចូលលេងនៅរដូវកាល២០០៨/២០០៩ មានតែ Messi និង CR7 ទេដែល assists សរុបច្រើនជាងគេ គឺ ៣៤លើក និង Di Maria ៣១លើក)។
៨. Idrissa Gueye ជាកីឡាករម្នាក់គត់ដែលត្រូវបានបណ្ដេញចេញដល់ទៅ២ដងក្នុងមួយរដូវកាលនៅ Champions League បន្ទាប់ពី Alvaro Arbeloa ដែលកើតឡើងកាល២០១២/២០១៣ នៅ Real Madrid៕