គ្រូក្រូអាត “៖យើងត្រៀមរួចស្រេចសម្រាប់ជំនួបប្រេស៊ីល”
លោក Zlatko Dalic គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិក្រូអាតបាននិយាយថា ក្រុមលោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតដ៏តឹងតែងតទល់ប្រេស៊ីលក្នុងវគ្គ៨ក្រុម World Cup នៅថ្ងៃសុក្រ ទី០៩ ខែធ្នូ។
ក្រុមរបស់លោក Dalic បានឆ្លងកាត់ម៉ោងបន្ថែមចំនួន៣ដងក្នុងការប្រកួត World Cup 2018 មុនពេលចាញ់បារាំង ៤-២ ក្នុងវគ្គផ្តាច់ព្រ័ត្រនាពេលនោះ។
សម្រាប់ការប្រកួតឆ្នាំ២០២២នេះវិញ ក្រូអាតបានយកឈ្នះជប៉ុនក្នុងវគ្គ១៦ក្រុមចុងក្រោយកាលពីថ្ងៃចន្ទដោយបាល់ប៉េណាល់ទីបន្ទាប់ពីស្មើ ១-១ ក្នុងវេលា១២០នាទី។
លោក Dalic បាននិយាយថា “៖ ប្រេស៊ីលគឺបេក្ខជនលេចធ្លោ។ ប្រេស៊ីលគឺជាក្រុមខ្លាំងបំផុត និងជាជម្រើសជាតិល្អបំផុតនៅ World Cup ។ អ្វីដែលខ្ញុំបានឃើញកន្លងមក នៅពេលអ្នកពិនិត្យមើលការជ្រើសរើសកីឡាករ គុណភាព ជំនាញ និងតម្លៃរបស់ពួកគេ វាពិតជាគួរឱ្យខ្លាចណាស់។ ខ្ញុំគិតថាយើងមានការប្រកួតដ៏អស្ចារ្យមួយនៅពីមុខយើង ដែលជាការងារដ៏លំបាកមួយ។”
ក្រូអាតដែលឈរចំណាត់ថ្នាក់ទី១២លើពិភពលោក អាចនឹងប៉ះហូឡង់ ឬអាហ្សង់ទីន ប្រសិនបើឈ្នះប្រេស៊ីល៕