
ទ័ពចែកផ្លូវពីកីឡាករក្នុងស្រុក៣រូប
វី ច័ន្ទដារ៉ា, សាន ចំរ៉ុង និងអេល តហៀត ត្រូវបានសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទប្រកាសចែកផ្លូវហើយនៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមិថុនា នេះ។
ដារ៉ា និងតហៀត សុទ្ធតែសមាជិកដែលដុះដាលចេញពីថ្នាលក្រុមមានមូលដ្ឋាននៅស្តាតចាស់។ សម្រាប់ដារ៉ា ធ្លាប់ចំណាយពេលនៅអាស៊ីអឺរ៉ុបយូណាយធីត។ ចំណែក ចំរ៉ុង វិញបានផ្លាស់ពីអាស៊ីអឺរ៉ុបយូណាយធីត នៅដើមរដូវកាល២០២២។
អ្នកទាំង៣មិនសូវមានឱកាសបង្ហាញខ្លួនប៉ុន្មានទេក្នុងរដូវកាលនេះ។ ដោយឡែក ក្រុមហៅកាត់ថា Tiffy Army បាននាំចូលអ្នកចាំទី ជា វ៉ាន់សាក់ មកចូលរួមដែរក្នុងជើងទី២ លើកិច្ចសន្យាខ្ចីពីអង្គរថាយហ្គឺរ៕