Real Madrid ត្រៀមលុយ១០០លានផោនអន្ទងយកខ្សែបម្រើ Eden Hazard មកទឹកដីអេស្ប៉ាញ
យោងតាមកាសែតកីឡានៅអេស្ប៉ាញបានចេញផ្សាយថា Real Madrid បានត្រៀមកញ្ចប់លុយប្រមាណ១០០លានផោនដើម្បីទិញយកខ្សែបម្រើ Eden Hazard ពីក្រុមតោខៀវ Chelsea មកកាន់ទឹកដី Santiago Bernabeu នារដូវកាលក្រោយ។
ការដាក់សំណើរនេះគឺធ្វើឡើងបន្ទាប់ពី Zinedine Zidane ទើបតែត្រលប់មកដឹកនាំក្រុមយក្សនៅអេស្ប៉ាញវិញកាលពីម្សិលមិញ ខណៈកីឡាករបែលហ្ស៊ិកគឺជាមុខព្រួញរបស់គ្រូបង្វឹកបារាំងជាយូរណាស់មកហើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
យោងតាមប្រភពជិតស្និទពី Real Madrid បានឲ្យដឹងថា Zinedine Zidane ទទួលបានលក្ខខណ្ឌជាច្រើនចំនុចពីប្រធានក្លឹប Florentino Perez មុនសម្រេចចិត្តមកដឹកនាំសារជាថ្មីគឺ គាត់សុំមានសិទ្ធអំណាចលើក្រុមច្រេីជាងមុន, Marcelo និង Isco មិនត្រូវបានលក់, លក់កីឡាករដែលគាត់មិនចង់ទុកស្រេចលេីគាត់, Neymar មិនមែនជាកីឡាករដែលគាត់ចង់បាន, មិនយកកីឡាករ James Rodriguez ត្រលប់មកវិញ។
ដោយឡែកខ្សែប្រយុទ្ធ Kylian Mbappe ក៏នៅតែជាគោលដៅទិញរបស់ Zinedine Zidane ដដែល បើទោះជាទិញបាន Hazard បានពី Chelsea ក៏ដោយ។