ហេតុផលនេះហើយដែលកីឡាករបាល់ទះជម្រើសជាតិ វឿន វាសនា ទៅវៀតណាមតែ២សប្ដាហ៍
កីឡាករ វឿន វាសនា ទៅចូលរួមជាមួយក្លិបបាល់ទះវៀតណាម Long An។
ស្មាត់ក្លិបបាល់ទះវិសាខា និងជម្រើសជាតិកម្ពុជា រូបនេះបានសម្រេចការផ្ទេរលើកិច្ចសន្យា២សប្ដាហ៍។
ការផ្ទេរនេះត្រូវបានទទួលស្គាល់ដោយសហព័ន្ធបាល់ទះពិភពលោក ( FIVB)។
ទាក់ទងទៅនឹងការផ្ទេរលើកិច្ចសន្យាត្រឹម២សប្ដាហ៍នេះត្រូវបានគេដឹងថា ដោយសារតែសហព័ន្ធកីឡាបាល់ទះកម្ពុជាមិនចង់ឲ្យស្មាត់ខាងលើចំណាយពេលយូរពេក ព្រោះត្រូវត្រៀមខ្លួនសម្រាប់ស៊ីហ្គេម២០២៣នៅកម្ពុជា ឆ្នាំក្រោយ។ ម្យ៉ាងវិញទៀត ការប្រកួតនៅវៀតណាមដែលវាសនាចូលរួម គឺលក្ខណៈដែលមានពេលត្រឹម២សប្ដាហ៍។
គួរដឹងដែរថា វឿន វាសនា ទើបរួមចំណែកជួយក្រុមបាល់ទះជម្រើសជាតិកម្ពុជាឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម កាលខែឧសភា កន្លងទៅ៕