សហព័ន្ធវាយកូនបាល់ រំពឹងថានឹងស្វែងរកបានគ្រូបង្វឹក មូលដ្ឋានជាង១០នាក់បន្ថែម ពីវគ្គបណ្តុះបណ្តាលរបស់ខ្លួន
បើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន AKP) បានឲ្យដឹងថា៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋានលើកទី២ របស់ខ្លួន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមជំនួយថវិកាពីក្រសួងអប់រំ យុវជន និង កីឡា និងសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ ITF នៅពហុកីឡដ្ឋានជាតិ ដែលមានរយៈពេល៤ថ្ងៃជាមួយ នឹងក្តីរំពឹងខ្ពស់ថា នឹងស្វែងរកបាននូវគ្រូ បង្វឹកកម្រិតមូលដ្ឋានប្រកប ដោយគុណភាពជាង១០នាក់បន្ថែមទៀត សម្រាប់ការអភិវឌ្ឍវិស័យកីឡាជំនាញ មួយនេះនៅ កម្ពុជា។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានគូសបញ្ជាក់ថា កាលពីវគ្គបណ្តុះបណ្តាលជាលើកដំបូង ក្នុងឆ្នាំ២០១៨កន្លងទៅ សហព័ន្ធផលិតបានគ្រូល្អត្រឹម៥នាក់ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំនេះ សហព័ន្ធរំពឹងខ្ពស់ថានឹងផលិតបានគ្រូល្អយ៉ាងហោចណាស់១០នាក់បន្ថែមទៀត។ លោកបានបន្ដថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកមូលដ្ឋាននេះត្រូវបានសហព័ន្ធវាយកូនបាល់កម្ពុជាវាយតម្លៃខ្ពស់ថា វាគឺជាឱកាសល្អពុំធ្លាប់មានដោយសហព័ន្ធជំនាញមួយនេះបានអញ្ជើញគ្រូជំនាញមកពីក្រៅប្រទេសចំនួន៣រូប ដើម្បីធ្វើជាវាគ្មិន និង បង្ហាត់បង្រៀនដល់កីឡាករ-ការិនី និងមន្ត្រីបច្ចេកទេសវាយកូនបាល់កម្ពុជា។
គួរបញ្ជាក់ថា នេះលើកទី២ដែលសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា រៀបចំវគ្គបណ្តុះ បណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋានដែលគាំទ្រថវិកាដោយក្រសួងអប់រំ យុវជន និងកីឡា និង សហព័ន្ធវាយកូនបាល់អន្តរជាតិ ITF។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល៤ថ្ងៃ និងមាន សិក្ខាកាមចូលរួមចំនួន២២នាក់មកពីភូមិភាគធំៗរូមមាន៖ ខេត្តសៀមរាប បាត់ដំបង និងខេត្ដ កណ្តាលជាដើម៕