ខ្សែប្រយុទ្ធ Robert Lewandowski ប្រឆាំងនឹងការប្រកួតបាល់ទាត់ពិភពលោករៀងរាល់ពីរឆ្នាំម្តង
ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Bayern Munichបាននិយាយម្តងទៀតពីការមិនពេញចិត្តនឹងប្រឆាំងនឹងផែនការរបស់ FIFA ក្នុងការរៀបចំការប្រកួតបាល់ទាត់ពិភពលោករៀងរាល់ពីរឆ្នាំម្តង។
ថ្លែងបន្ទាប់ពីដំណើរទេសចរណ៍នៃ EXPO 2020 ក្នុងទីក្រុង Dubai មួយថ្ងៃបន្ទាប់ពីទទួលបានពានរង្វាន់ TikTok Fans Player of the Year និងឈ្នះពានរង្វាន់ Diego Maradona សម្រាប់អ្នកស៊ុតបញ្ចូលទីបានល្អបំផុតនៅ Globe Soccer Awards កីឡាករប៉ូឡូញបានរំលឹកឡើងវិញពីការព្រួយបារម្ភរបស់គាត់នឹងចំពោះសុខុមាលភាពរបស់កីឡាករផ្សេងៗទៀត។
ក្នុងនោះ Lewandowski និយាយថា“យើងមានការប្រកួតជាច្រើនក្នុងរដូវកាលនេះ ហើយប្រសិនបើអ្នកគាំទ្រចង់មើលបាល់ទាត់ល្អបំផុត វាមិនអាចទៅរួចទេក្នុងការលេងរៀងរាល់ពីរឆ្នាំម្តងនៅWorld Cup” ។“ការលេង 60 ប្រកួតរៀងរាល់រដូវកាលដោយគ្មានការសម្រាក វាមិនអាចទៅរួចទេ។ ប្រហែលជាយូរជាងនេះ វាអាចទៅរួច ដោយសារយើងជាមនុស្ស យើងមិនមែនជាម៉ាស៊ីន ហើយយើងមិនអាចលេងបាល់ទាត់ក្នុងកម្រិតខ្លាំងលើសពី 10 ឆ្នាំបានទេ”។
Lewandowski ដែលស៊ុតបញ្ចូលទីបានចំនួន 69 គ្រាប់នាំមុខគេសម្រាប់ក្លឹប និងជម្រើសជាតិនៅអឺរ៉ុបក្នុងអំឡុងឆ្នាំ 2021 ក៏នៅតែរក្សាភាពកក់ក្ដៅចំពោះអនាគតរបស់ខ្លួននៅ Bayern Munnichផងដែរ។គេបញ្ចាក់បន្ថែមថា“នៅពេលនេះវាលឿនពេក .. គេមិនដឹងថាមានអ្វីកើតឡើងទេ”ព្រោះពេលនេះគេផ្តោតលើរដូវកាលនេះដើម្បីឈ្នះ Champions League ជាមួយ Bayern Munich ព្រោះគេមានអាយុ 33 ឆ្នាំហើយ៕
អត្ថបទ ៖ Monsoon