
ថ្ងៃពុធនេះ កម្ពុជាបន្ថែមមេដាយមាស២គ្រឿងទៀតនៅស៊ីហ្គេម
ថ្ងៃពុធ ទី១៨ ខែឧសភា នេះ កម្ពុជាបានមេដាយមាស២គ្រឿងពីកីឡាតេក្វាន់ដូ WT និងវ៉ូវីណាម។
កីឡាតេក្វាន់ដូ WT កម្ពុជា កីឡាករ វ៉ា មិថុនា ឈ្នះហ្វីលីពីនដណ្ដើមបានមេដាយមាស លើប្រភេទវិញ្ញាសាបុរស Kyorugi ទម្ងន់ ក្រោម ៧៤ គីឡូក្រាម។
ចំណែកកីឡាករ លី បូរ៉ាមី, កីឡាករ ជ្រិន ប៊ុនឡុង, កីឡាករ ប្រាក់ សុវណ្ណី និង កីឡាការិនី ប៉ាល់ ឆរស្មុី ដណ្ដើមបានមេដាយមាសវ៉ូវីណាម វិញ្ញាសាសម្ដែង ប្រុស៣ ស្រី១។
បានសេចក្ដីថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ អត្តពលិកកម្ពុជា បានឈ្នះមេដាយ ៧គ្រឿងជូនជាតិ ក្នុងនោះមាស ២គ្រឿង, ប្រាក់ ១គ្រឿង និងសំរឹទ្ធ ៤គ្រឿង។
សរុបជារួមត្រឹមថ្ងៃទី១៨ ខែឧសភា នេះវិញ កម្ពុជា ឈ្នះមេដាយ ២៤គ្រឿងហើយ ក្នុងនោះមាស ៤គ្រឿង ប្រាក់៦គ្រឿង និងសំរឹទ្ធ១៤គ្រឿង៕