ហេតុអ្វីបានជាភាគច្រើនកម្ពុជាបញ្ជូនតែកីឡាហែលទឹក និងអត្តពលកម្មចូលរួមប្រកួតអូឡាំពិក?
ការចូលរួមប្រកួតអូឡាំពិកបែងចែកជា៣កំរិតមានដូចជា :
1- Universal Place program
ប្រភេទកីឡាហែលទឹក និង អត្តពលកម្ម ជាប្រភេទកីឡាដែលអត់មិនបានសំរាប់មូលដ្ឋានគ្រិះកីឡា (Compulsory Sports) ហើយកីឡាទាំង២ប្រភេទនេះក៏មានវិញ្ញាសារច្រើនផងដែរ ដែលអាចផ្តល់ឱកាសអោយកីឡាករ កីឡាការិនីចូលរួម ដូចនេះហើយទើប IOC ដាក់ប្រភេទកីឡាទាំង២នេះក្នុងកម្មវិធី Universal Place នេះគឺក្នុងន័យផ្តល់សិទ្ឋអោយ ប្រទេស រឺ NOCs ណាដែលមិនមានអត្តពលិក ជាប់វគ្គជំរុះ (Qualified Athletes) ដោយហេតុថាកីឡាអូឡាំពិកតំរូវអោយប្រជាជាតិទាំង២០៦(NOCs)ទាំងអស់ចូលរួម ចឹងគឺ IOC ផ្តល់សិទ្ឋចូលរួមពិសេសចំនួន២ប្រភេទកីឡា ហែលទឹក(កីឡាករ១ រូប កីឡាការិនី ១រូប) និងកីឡាអត្តពលកម្ម (កីឡាករ១ រូប កីឡាការិនី ១រូប) លើកលែងតែអូឡាំនៅជប៉ុនគឺកាត់អត្តពលកម្ម១រូប។
2-Tripartite commission invitation places (Wild Card)
កម្មវិធីនេះសំរាប់ប្រទេសរឺ NOCs ណាដែលបានបញ្ជូនអត្តពលិកខ្លួនទៅចូលរួមប្រកួតវគ្គជំរុះហើយតែមិនបានជាប់តែអត្តពលិកនោះមានកំរិតបច្ចេកទេសល្អ នុះ សហពន្ឋ័អន្តរជាតិ IFs និង IOC និងធ្វើការពិចារណាផ្តល់សិទ្ឋ Wild card អោយចូលរួម។ បញ្ជាក់ថាកម្មវិធីនេះតំរូវអោយសាមុីប្រទេស រឺ NOCs ដាក់ពាក្យសុំ ហើយមានតែប្រទេសរឺ NOC ដែលមានអត្តពលិកចូលរួម តិចជាង៨នាក់កាលពីការប្រកួតអូឡាំពិក២ដងមុន តែប៉ុណ្ណោះដែលអាចមានសិទ្ឋស្នើរសុំបាន ហើយមិនងាយនិងទទួលបានទេសិទ្ឋនេះ។ (ជាក់ស្តែងកាលពីអូឡាំពិកនៅក្រុរីយូ ប្រទេស ប្រេសុីល ២០១៦ កម្ពុជាទទួលបានសិទ្ឋនេះមួយកៅអី គឺកីឡាការនីចំបាប់ ចូវ សុធារ៉ា )។
3- Qualification Program
កម្មវិធីនេះគឺសំរាប់តែអត្តពលិកដែលមានសិទ្ឋផលនិងគុណវឌ្ឍន៍ខ្ពស់ដែលឈ្នះវគ្គប្រកួតជំរុះក្នុងតំបន់ (Olympic Qualification Competition) រឺសំរាប់តែអត្តពលិកដែលមានកំរិត Ranking ខ្ពស់ដែលបានជាប់ជាស្វ័យប្រវត្តិដោយមានកំណត់ត្រា Ranking ដោយសហព័ន្ឋអន្តរជាតិ IFs។ (ជាក់ស្តែងកាលពីអូឡាំពិកនៅក្រុងរីយ៉ូ ប្រទេសប្រេសុីល កម្ពុជាបានទទួលសិទ្ឋនេះជាប្ថវត្តិសាស្រ្តរបស់កម្ពុជា ដោយវិរៈកីឡាការិនី ស៊ន សៀវមុី បានប្រកួតឈ្នះជំរុះ ទទួលបានមេដាយមាសនៅក្នុងការប្រកួតវគ្គជំរុះក្នុងតំបន់ ហើយមានសិទ្ឋពេញលេញក្នុងការប្រកួតអូឡាំពិក២០១៦។
ប្រភពអត្ថបទ#វិសាលNocc