
សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យបើកស្តាតអូឡាំពិកឡើងវិញ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការពិភាក្សា ផ្ទេរអ្នកជំងឺកូវីដ១៩ កំពុងព្យាបាលនៅមណ្ឌលសម្រាកព្យាបាលពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ទៅមន្ទីរពេទ្យហ្លួងម៉ែ ឬមន្ទីរពេទ្យចាក់អង្រែ ដើម្បីយកទីតាំងស្តាតជួសជុល ត្រៀមឲ្យកីឡាករហ្វឹកហាត់ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្ដេចតេជោបានជំរុញក្រុមអត្តពលិកកម្ពុជាប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព និងរក្សាបានគោរពបទបញ្ជាខ្ជាប់ខ្ជួនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសវៀតណាម ក្នុងខែឧសភា ខាងមុខ។
ទន្ទឹមនឹងនេះដែរ ក្រុមកីឡាករ កីឡាការិនីក៏ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តម្នាក់៥០០ដុល្លារអាមេរិកទៀតផង។
គួរដឹងដែរថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម ចាប់ផ្ដើមពីថ្ងៃទី១២ដល់ថ្ងៃទី២៣ ខែឧសភា។ កម្ពុជាបានបញ្ជូនអត្តពលិកប្រកួតលើ៣៣ប្រភេទកីឡា៕