ព្រឹកថ្ងៃសៅរ៍នេះដល់វេន ប៉ែន សុគង់ ប្រកួតរត់ល្បឿន១០០ម៉ែត្រ
នៅម៉ោង៩៖៣០នាទីព្រឹកម៉ោងនៅកម្ពុជា ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា នេះ អត្តពលិកកម្ពុជា ប៉ែន សុគង់ នឹងប្រកួតរត់ល្បឿន១០០ម៉ែត្រ។
កំណត់ត្រាផ្ទាល់ខ្លួនរបស់ប៉ែន សុគង់ លើវិញ្ញាសារត់ល្បឿន១០០ម៉ែត្រនេះគឺ ១០វិនាទីចុច៨៧។
គួរដឹងដែរថា កីឡាមួយប្រភេទទៀត គឺហែលទឹក វិញ្ញាសា៥០ម៉ែត្រសេរីរបស់កម្ពុជាបានបញ្ចប់ទៅនៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ដោយកីឡាករ ហែម ប៉ុច បានបញ្ចប់នៅលេខ៤ ក្នុង heat 4 (ទាំងអស់១០ heat) ដោយចំណាយពេល២៤វិនាទីចុច៩១។ ចំណែកកីឡាករហែលទឹកកម្ពុជា ឃឺន ប៊ុនពេជ្រ បានចំណាយពេល ២៩វិនាទីចុច៤២។
អ្នកទាំង២ខាងលើមិនអាចបន្តទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានឡើយ តែអ្វីគួរឲ្យកត់សម្គាល់ គឺពួកគេបានបំបែកកំណត់ត្រាផ្ទាល់ខ្លួនផងដែរ៕