កីឡាការិនី Jamaica’s ៣រូបក្រសោបយកមេដាយមាស ប្រាក់ និង សំរឹទ្ធ ទាំងអស់
កីឡាការិនីមកពីប្រទេស Jamaica’s Thomson-Herah Elaine បានរត់ឈ្នះមេដាយមាស ស្របពេលដែលមិត្តរួមជាតិរបស់នាង គឺកីឡាការិនី Fraser-Pryce Shelly-Ann និង Jackson Shericka បានឈ្នះមេដាយប្រាក់ និងសំរឹទ្ធលើវិញ្ញាសារត់ល្បឿនចម្ងាយ១០០ម៉ែត្រក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ២០២០។
សូមបញ្ជាក់ថា កីឡាការិនី Thomson-Herah Elaine បានរត់ចម្ងាយ១០០ម ក្នុងពេលវេលា ១០.៦១វិនាទី ដែលជាការបំបែកកំណត់ត្រាថ្មីនៅអូឡាំពិកសម្រាប់រយៈពេល៣៣ឆ្នាំចុងក្រោយនេះ។ ដោយឡែកមិត្តរួមជាតិរបស់នាងគឺ Shelly-Ann Fraser-Pryce បានមេដាយប្រាក់ ដោយបានចំណាយពេលវេលា១០.៧៤វិនាទី ចំណែកឯ Shericka Jackson បានចំណាយពេលវេលា១០.៧៦ ឈ្នះមេដាយសំរឹទ្ធ៕