កូនប្រុសលោក អេ ភូថង ឈ្នះមេដាយមាសនិងប្រាក់ ពីព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកពិភពលោក
កូនប្រុសរបស់អតីតអ្នកប្រដាល់គុនខ្មែរ អេ ភូថង ឈ្នះមេដាយមាសនិងមេដាយប្រាក់ពីព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៦ “The 6th WVVF World Vovinam Championships 2019” ដែលរៀបចំឡើងនៅទឹកដីប្រទេសកម្ពុជា នាពហុកីឡដ្ឋានជាតិ ។
កូនប្រុសរបស់គ្រូបង្វឹកក្លិបប្រដាល់ក្រសួងកសិកម្មកីឡាករ អេ វិរៈខាំឈីតភូថង (ម៉ឺន មេឃា) ដណ្តើមបានមេដាយមាសលើកវិញ្ញាសាប្រយុទ្ធទម្ងន់៦៤គីឡូក្រាមឯកត្តជន ក្រោយយកឈ្នះកីឡាករវៀតណាមក្នុងវគ្គផ្តាច់ព្រ័ត្រ ។ ចំណែកកូនប្រុសរបស់លោកម្នាក់ទៀត អេ អាំម៉ារិនភូថង ទទួលបានត្រឹមមេដាយប្រាក់ បន្ទាប់ពីចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រ ។
ព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកពិភពលោកពិភពលោកលើកទី៦ “The 6th WVVF World Vovinam Championships 2019” មានប្រទេសចូលរួមចំនួន២៤ ដោយចាប់ផ្តើមប្រកួតពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៩ ដោយមាន៤៤វិញ្ញាសា មានវិញ្ញាសាសម្តែងជាក្រុម និងវិញ្ញាសាប្រយុទ្ធឯកត្តជន ៕