ទៅដល់ ISI ភ្លាម សំអុល ទីណា រកបានគ្រាប់ជ័យជម្នះភ្លែត
សំអុល ទីណា បានរកគ្រាប់បាល់តែមួយគត់សម្រាប់អាយអេសអាយដង្កោសែនជ័យដែលបានយកឈ្នះព្រៃវែងអេហ្វស៊ី ០ទល់នឹង១ ក្នុងការប្រកួត Cambodian Premier League កាលថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា។
ខ្សែប្រយុទ្ធវ័យក្មេងខាងលើទើបតែត្រូវបានប្រកាសជាសមាជិកថ្មីរបស់ក្រុមមានមូលដ្ឋាននៅផ្លូវវេងស្រេង លើកិច្ចសន្យាខ្ចីពីភ្នំពេញក្រោន។
ជាមួយគ្នានេះ ៣ពិន្ទុខាងលើបានរុញអាយអេសអាយដង្កោសែនជ័យទៅកាន់លេខ៤ មាន១៦ពិន្ទុពីលើក្រុមលេខ៥បឹងកេត១ពិន្ទុ៕