
ក្រុមបាល់ទាត់នារី Chelsea ឈ្នះជើងឯកលីគនារីអង់គ្លេសជាលើកទី៣ជាប់ៗគ្នា
Chelsea បានបង្កើតប្រវត្តិសាស្ត្រដោយឈ្នះតំណែងជើងឯក Women’s Super League ជាលើកទី៣ជាប់ៗគ្នា ក្រោយឈ្នះក្រុមនារី Manchester United ៤ទល់នឹង២ នៅថ្ងៃអាទិត្យ ទី០៨ ខែឧសភា។
ក្រុមបិសាចក្រហមបាននាំមុខ១ទល់នឹង២មុនក្នុងវគ្គទី១ តែផ្ទុយទៅវិញ ចូលដល់វគ្គទី២ ក្រោមតោខៀវស្រវាបាន៣គ្រាប់មកវិញ។
Chelsea ត្រូវការជ័យជម្នះយ៉ាងចាំបាច់ ព្រោះនាំមុខ Arsenal តែមួយពិន្ទុ មុនការប្រកួតចុងក្រោយម្សិលមិញ។ សម្រាប់ Arsenal បានឈ្នះ West Ham ២ទល់នឹង០ តែនៅតែបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២។
នេះជាលើកទី១ក្នុងប្រវត្តិសាស្ត្របាល់ទាត់នារីអង់គ្លេសដែលមានក្រុមឈ្នះជើងឯកលីគកំពូល៣ដងជាប់ៗគ្នា។ ក្រុមរបស់អ្នកស្រី Emma Hayes មានឱកាសលើកពាន២ក្នុងមួយរដូវកាល ប្រសិនបើឈ្នះ Manchester City ក្នុងវគ្គផ្ដាច់ព្រ័ត្រ FA Cup នៅថ្ងៃអាទិត្យ សប្ដាហ៍នេះ៕