
Man City កំពុងប្រឈមរងពិន័យដូច Chelsea ពី រដ្ឋាភិបាលអង់គ្លេស
ក្លិប Man City អាចនឹងរងទណ្ឌកម្មក្នុងករណីស្រដៀងគ្នាទៅនឹងក្លិប Chelsea ពីរដ្ឋាភិបាលអង់គ្លេស បន្ទាប់ពីម្ចាស់ក្លិបមេឃខៀវលោក Sheikh Mansour បានជួបជាមួយប្រធានាធិបតីស៊ីរី លោក Bashar al-Assad ។
ជុំវិញរឿងនេះ រដ្ឋាភិបាលអង់គ្លេសបានរិះគន់យ៉ាងខ្លាំងចំពោះម្ចាស់ក្លិប Man City សម្រាប់ជំនួបជាមួយលោក Assad ដែលជាសម្ព័ន្ធមិត្តដ៏ជិតសិ្នទ្ធបំផុតជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។
ស៊ីរី គឺជាប្រទេសមួយ ដែលគាំទ្រដល់ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយថែមទាំងបានបញ្ជូនទ័ពរបស់ខ្លួន ចូលរួមក្នុងប្រតិបត្តិការណ៍យោធាពិសេសរបស់រុស្ស៊ីផងដែរ។
-Monsoon