
មកដឹងលក្ខខណ្ឌខ្លះៗដើម្បីបានថតរូបជាមួយពាន World Cup នៅមរតកតេជោ
ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នឹងមកដល់កម្ពុជានៅម៉ោង៩ព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ដែលជាផ្នែកមួយនៃ FIFA World Cup Tour។
ពានរង្វាន់នេះត្រូវបានអនុញ្ញាតឲ្យមហាជនថតរូបជាមួយ ប៉ុន្តែត្រូវធ្វើតាមសេចក្តីណែនាំ និងស្នើសុំរបស់ក្រុមហ៊ុន Coca ដែលជាអ្នករៀបចំពាន FIFA World Cup tour ៖
• អ្នកចូលរួមសូមអញ្ជើញទៅដល់ ស្តាតមរតកតេជោ មុនម៉ោង 1:30 រសៀល ព្រោះម៉ោង 2 រសៀល មានភ្ញៀវ VIP ពីខាងគណកម្មការរៀបចំបុណ្យជាតិ
• ប្រសិនមកយឺត ត្រូវរង់ចាំការសម្របសម្រួលពីក្រុមការងារ coca នៅទីតាំងជាក់ស្តែង
ការថតរូប
• ការថតរូបធ្វើឡើងជាក្រុម (ជាបុគ្គល សម្របសម្រួលតាមជាក់ស្តែង)
• ពាក់ឯកសណ្ឋានរបស់ក្រុម ឬស្ថាប័នរបស់ខ្លួន ដើម្បីបង្ហាញពីអត្តសញ្ញាណ
• រូបថត ថតដោយកាមេរ៉ារបស់ FIFA (មិនមែនទូរស័ព្ទផ្ទាល់ខ្លួន)
• រូបថត ដែលបានថតនឹងបញ្ជូនតាមQR code link ទៅអោយក្រុមនីមួយៗ
មិនអនុញ្ញាតិ
• ពុំអនុញ្ញាតិ ថតដោយទូរស័ព្ទផ្ទាល់ខ្លួនជាមួយពាន
• ពុំអនុញ្ញាតិ អោយពាក់ស្បែកជើងកែង (ការណែនាំរបស់ពហុកីឡដ្ឋាន)
• ពុំអាចពាក់អាវកីឡាដែលមិនមែនជាប្រភេទម៉ាក Adidas ព្រោះមិនអនុញ្ញាតិអោយថតរូប (Adidas ជាដៃគូរសហការធំរបស់ FIFA)
ព័ត៌មានបន្ថែម
• ក្រៅពីការថតរូបជាមួយពាន FIFA World Cup នៅមាន Booth កម្សាន្តជាច្រើននៅក្នុងទីលានបាល់ទាត់
• ពាន FIFA World Cup ទម្ងន់ 6.1 ធ្វើពីមាសសុទ្ធ តម្លៃប្រហែល200 លានដុល្លារអាមេរិក មានមនុស្សប្រមាណ 3000 លានអ្នកបានដឹងនិងស្គាល់ពាននេះ
• ការថតរូបផ្ទាល់ជាមួយពាន ជាឱកាសកម្របំផុត