អតីតគ្រូបង្គោលជម្រើសជាតិអង់គ្លេសចែកឋាន
អតីតគ្រូបង្គោលក្រុមក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Terry Venables បានទទួលមរណៈភាពក្នុងអាយុ ៨០ឆ្នាំបន្ទាប់ពីមានជំងឺដ៏រ៉ាំរ៉ៃ។
Venables បានកាន់ការងារខាងលើពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៦ ដែលបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EURO 1996 នៅលើទឹកដីខ្លួនឯង។
អតីតកីឡាករជម្រើសជាតិអង់គ្លេស ក៏បានដឹកនាំ Barcelona និង Tottenham ផងដែរ។
លោក Venables បានឈ្នះ La Liga និងឈានដល់វគ្គផ្តាច់ព្រ័ត្រ European Cup ជាមួយ Barcelona និងលើកពាន FA Cup ជាមួយ Tottenham ។
ក្នុងនាមជាកីឡាករ លោកបានឈ្នះពានរង្វាន់អង់គ្លេសចំនួនពីរ និងបានបង្ហាញខ្លួនកម្រិតក្លិបច្រើនជាង ៥០០ដង ចន្លោះឆ្នាំ ១៩៦០ និង ១៩៧៥ ដែលភាគច្រើននៅ Chelsea, Queens Park Rangers និង Tottenham៕