
អ្នកចាំទី Iker Casillas បដិសេធព័ត៌មានចចាមអារ៉ាមដោយបញ្ចាក់ថាខ្លួនមិនទាន់សម្រេចចូលនិវត្តន៍ទេ
កាលពីម្សិលមិញ អ្នកចាំទីចាស់វស្សា Iker Casillas បានចេញមុខបដិសេធពាក្យចចាមអារ៉ាមតាមបណ្តាញសង្គម Twitter ដែលថាខ្លួននឹងចូលនិវត្តន៍ពីពិភពបាល់ទាត់ក្រោយគាំងបេះដូងក្នុងអំឡុងពេលហ្វឹកហាត់ជាមួយ FC Porto កាលពីពេលថ្មីៗនេះ។
យោងតាមការបញ្ចាក់របស់ Dailymail បានឱ្យដឹងថាអតីតសមាជិកក្រុមគោជល់អេស្ប៉ាញអាចនឹងសម្រេចចិត្តព្យួរស្រោមដៃពីអាជីពបាល់ទាត់ ដោយសារមូលហេតុគាំងបេះដូងកាលពីដើមខែនេះ ហើយការប្រកាសជាផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរឱ្យដឹងថា បុរសវ័យ៣៧ឆ្នាំបានរងបញ្ហាគាំងបេះដូង អំឡុងពេលហ្វឹកហាត់ជាមួយក្លឹប Porto កាលពីថ្ងៃពុធដើមខែឧសភានេះ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។ យ៉ាងណាក្តីរូបគេក៏បានចាកចេញពីមន្ទីរពេទ្យនៅពេលក្រោយផងដែរ ក្រោយសម្រាកព្យាបាលនិងទទួលបានការត្រួតពិនិត្យយ៉ាងដិតដល់ពីសំណាក់ក្រុមគ្រូពេទ្យផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$