រំឭកប្រវត្តិលេងបាល់ទាត់របស់ចាន់ វឌ្ឍនាកា ក្នុងថ្ងៃខួបកំណើត៣០ឆ្នាំ
ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ គឺជាថ្ងៃកំណើតខ្សែប្រយុទ្ធ ចាន់ វឌ្ឍកានា គម្រប់៣០ឆ្នាំ។
ក្នុងថ្ងៃពិសេសនេះ យើងសូមលើកឡើងពីប្រវត្តិត្រួសៗរបស់កីឡាករឆ្នើមបឹងកេត និងជម្រើសជាតិកម្ពុជាបន្តិច។
“ដំបូងឡើងខ្ញុំគ្រាន់តែលេងបាល់ធម្មតាជាមួយមិត្តភក្តិ ដើម្បីសុខភាព នឹងសប្បាយៗប៉ុណ្ណោះ។ បន្ទាប់មកគ្រូខេត្តកំពតចាប់អារម្មណ៍ក៏បានហៅមកធ្វើការហ្វឹកហាត់ យូៗទៅគិតថាខ្លួនឯងមានសមត្ថភាពអាចលេងជាមួយគេបាន ក៏ចូលរួមជាមួយយុវជនខេត្តកំពត”។
ដោយសមត្ថភាពរីកចំរើន វឌ្ឍនាកា ត្រូវបានកោះហៅឱ្យចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអាយុក្រោម ១៤ឆ្នាំ(កីឡាករមកពីគ្រប់ខេត្ត)។ ក្រោយពីបានបង្ហាញសមត្ថភាពជាមួយ U-14 រួចមកចាប់ផ្តើមមកចូលរួមជាមួយក្រុមយុវជន ព្រះខ័នរាជ (ព្រះខ័នរាជស្វាយរៀង) នាឆ្នាំ២០១០ បានមួយឆ្នាំប្រមូតឡើងមកឈុតធំ បង្ហាញខ្លួន ១៧ លើក រកបាន ១០គ្រាប់។ នាឆ្នាំ២០១២ បានផ្លាស់មកកាន់ក្លិប បឹងកេត រហូតដល់ឆ្នាំ២០១៧ ភាពល្បីល្បាញខ្លាំងធ្វើឱ្យក្លិបជប៉ុន Fujieda MYFC ខ្ចី។ គេក៏ធ្លាប់លេងនៅមានក្លិបម៉ាឡេស៊ី Pahang FA និង PKNS ផងដែរពីចន្លោះឆ្នាំ២០១៨ដល់២០១៩៕