តាហ្ស៊ីគីស្ថានសាងប្រវត្តិសាស្ត្រឆ្លងផុតវគ្គចែកពូល Asian Cup លើកដំបូង
ក្រុមបាល់ទាត់ជម្រើសជាតិ Tajikistan ទទួលបានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ AFC Asian Cup ជាលើកដំបូង។
លោក Petar Segrt ដែលជាគ្រូបង្គោលបាននិយាយបន្ទាប់ពីជ័យជម្នះ ២-១ លើលីបង់កាលពីថ្ងៃចនន្ទ ទី២២ ខែមករាថា “៖នេះគឺជាប្រវត្តិសាស្ត្រនៃបាល់ទាត់តាហ្ស៊ីគីស្ថាន។” ៣ពិន្ទុដែលទទួលបានក្នុងការប្រកួតចុងក្រោយនៃពូល A បានជួយឱ្យតំណាងអាស៊ីកណ្តាលមួយនេះទទួលបានជ័យជម្នះជាលើកដំបូងក្នុងវគ្គចែកពូលនៅ Asian Cup 2023 និងឈរលេខ២។
គ្រូបង្វឹកជនជាតិក្រូអាតរូបនេះបញ្ជាក់ថា “៖ យើងពិតជាមិនខ្វល់ពីគូប្រកួតបន្ទាប់នៅជុំបន្ទាប់ទេ។ ក្រុមរបស់ខ្ញុំ និងអ្នកគាំទ្រកំពុងរីករាយជាមួយភាពជោគជ័យនេះ។”
នៅលើចំណាត់ថ្នាក់របស់ FIFA ក្នុងខែធ្នូ ឆ្នាំ ២០២៣ តាហ្ស៊ីគីស្ថានស្ថិតនៅលេខ១០៦ ក្នុងចំណោមក្រុមដែលមានចំណាត់ថ្នាក់ទាបបំផុតនៅអាស៊ីដែលចូលរួមក្នុងការប្រកួត Asian Cup ។ ពួកគេមានចំណាត់ថ្នាក់ខ្ពស់ជាងក្រុមលីបង់ (១០៧) និងក្រុមអាស៊ីអាគ្នេយ៍ដូចជា ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឬហុងកុង (ចិន)៕