Man UTD កំពុងរកក្លិបដែលអាចទិញ Sancho និង Antony
សារព័ត៌មាន Evening Standard រាយការណ៍ថា Manchester United កំពុងរកក្លិបដែលអាចទិញ Jadon Sancho និង Antony ទោះត្រូវលក់ក្នុងតម្លៃខាតដើមក៏ដោយ។
ប្រភពដដែលឱ្យដឹងថា ក្រុមរហស្សនាមបិសាចក្រហមរំពឹងរកចំណូលបាន៥០លានផោនពីការលក់កីឡាករអំឡុងទីផ្សារដំណាច់រដូវកាលនេះ។
Man UTD បានចាយ៧៣លានផោនទិញ Sancho Borussia Dortmund ខណៈ Antony មានតម្លៃដល់ទៅ៨២លានផោន។ យ៉ាងណាគុណផលរបស់អ្នកទាំង២មិនបានដូចការំពឹងទុកទេ។ ជាក់ស្ដែង Sancho ត្រូវបាន Man UTD ឱ្យ Dortmund ខ្ចីវិញ ក្រោយជួបបញ្ហាចម្រូងចម្រាសជាមួយអ្នកចាត់ការ Erik ten Hag៕