Manchester United បើកភ្លើងខៀវឱ្យក្លឹបផ្សេងៗចែចូវយកខ្សែប្រយុទ្ធ Anthony Martial
Manchester United ត្រូវបានគេរាយការណ៍មកថា បានបើកភ្លើងខៀវត្រៀមទទួលយ្សំណើរពីគ្រប់ក្រុមទាំងអស់ដែលមានចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Anthony Martial នៅដំណាច់រដូវកាលនេះ។
កីឡាករសញ្ជាតិបារាំងបានបង្ហាញខ្លួនឱ្យក្រុមបិសាចក្រហមចំនួន៣៦លើកហើយគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ ដោយរូបគេស៊ុតបញ្ចូលទីបានត្រឹមតែ៧គ្រាប់តែប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យគ្រូបង្វឹក Ole Gunnar Solskjaer ហាក់បាត់បង់ទំនុកចិត្តក្នុងការដាក់រូបគេនៅក្នុងគម្រោងប្រើប្រាស់របស់ក្រុមជាបន្តទៀត។
ដោយឡែកសម្រាប់ក្លឹបដែលចង់បានម្ចាស់អាវលេខ៩នៅ Manchester United នោះគឺមានដូចជា Juventus, Inter Milan រួមជាមួយនឹង AS Monaco ជាដើមផងដែរ។
គួររំលឹកថា អតីតសមាជិក AS Monaco ខាងលើនេះបានផ្លាស់មកកាន់ទឹកដី Old Trafford នៅឆ្នាំ២០១៥ក្នុងតម្លៃខ្លួន៥០លានផោនក្រោមរជ្ជកាលដឹកនាំរបស់លោក Louis Van Gaal។