
ខ្សែប្រយុទ្ធ Karim Benzema អាចនឹងអវត្តមានក្នុងការប្រកួតរវាង Real Madrid ទល់នឹង Paris Saint-Germain
ខ្សែប្រយុទ្ធ Karim Benzema អាចនឹងអវត្តមានក្នុងការប្រកួតរវាង Real Madrid ទល់នឹង Paris Saint-Germain នៃក្របខណ្ឌ Champions League វគ្គ១៦ក្រុម។
ក្រុម Real Madrid ត្រូវប្រកួតជាមួយ PSG នៅថ្ងៃទី១៦ខែកុម្ភៈខាងមុខនេះហើយ។ ដោយឡែក Benzema ដែលជាជើងស៊ុតប្រចាំក្រុមបានរងរបួសក្នុងជំនួបទល់នឹង Elche កាលថ្ងៃទី២៣ខែមករាកន្លងទៅ និងអាចជាសះស្បើយមិនទាន់ពេលវេលា។
សូមបញ្ចាក់ថា Benzema ក៏ពុំបានចូលលេងក្នុងការប្រកួត Atletic Bilbao ក្នុងក្របខណ្ឌ Copa del Rey និងការប្រកួត La Liga ជាមួយ Granada ផងដែរ។
– Monsoon-