ខ្សែប្រយុទ្ធ Harry Kane ស្នើរសុំចេញពី Spurs ខណៈម្ចាស់ក្លឹបកំណត់តម្លៃកប់ពពក
ខ្សែប្រយុទ្ធ Harry Kane ត្រូវបានគេរាយការណ៍មកថា បានស្នើរសុំចាកចេញពី Tottenham Hotspurs នៅដំណាច់រដូវកាលនេះ ក្រោយពីមានអារម្មណ៍មិនសប្បាយចិត្ត និងទទួលបានលទ្ធផលខកចិត្តជាច្រើននៅរដូវកាលនេះជាមួយគ្រូបង្វឹក Jose Mourinho។
ជាក់ស្តែងសមាជិកក្រុមតោកំណាចអង់គ្លេស ធ្លាប់បានបង្ហើបម្តងរួចមកហើយថា រូបគេអាចនឹងចាកចេញពីក្លឹបនៅពេលខាងមុខ ប្រសិនបើក្លឹបនៅតែមិនអាចឈ្នះពានបាន ព្រោះគេជាកីឡាករដែលមានមហិច្ឆតាខ្ពស់ជាងនេះ។
យ៉ាងណាក្តី ប្រធានក្លឹបក្រុមរហស្សនាមមាន់ខ្នាយមាស Daniel Levy ក៏បានយល់ព្រមសម្រេចចិត្តដាក់លក់ម្ចាស់ស្បែកជើងមាស Premier League ២សម័យនេះនៅទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះផងដែរ ពោលគឺក្នុងតម្លៃមហាសាល១៥០លានផោន ដើម្បីយកថវិកាមកពង្រឹងក្លឹបជាបន្តទៀតនៅក្នុងវិបត្តិកូវីដ១៩នេះ។
ដោយឡែកក្លឹបដែលបង្ហាញការចង់បាន Harry Kane គឺមានដូចជា Manchester United, Manchester City និង Real Madrid ជាដើម។