Mbappe ក្លាយជាកីឡាករក្មេងបំផុតរកបាន១០០គ្រាប់នៅ Ligue 1
Kylian Mbappe រកបាន២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ២ទល់នឹង៤លើ Lyon បញ្ជូន Paris Saint Germain ទៅកាន់កំពូលតារាងក្របខណ្ឌ Ligue 1។
២គ្រាប់នេះធ្វើឲ្យខ្សែប្រយុទ្ធវ័យ២២ឆ្នាំក្លាយជាកីឡាករក្មេងបំផុតដែលអាចរកគ្រាប់បាល់ចាប់ពី១០០គ្រាប់ឡើងនៅក្របខណ្ឌកំពូលបារាំង។
Mbappe បានទាត់ចូលចន្លោះជើងអ្នកចាំទី Lyon បើកការនាំមុខនាទី១៥ មុន Danilo Pereira បន្ថែមមួយគ្រាប់ទៀត ហើយ Angel di Maria ជាអ្នករកគ្រាប់ទី៣។
Mbappe ដដែលរកបានគ្រាប់ទី៤ មុន Islam Slimani និង Maxwel Cornet រកបានម្នាក់មួយគ្រាប់សម្រាប់ម្ចាស់ផ្ទះ។
ជ័យជម្នះនេះបានរុញ PSG ទៅកំពូលមាន៦៣ពិន្ទុស្មើ Lille ដែលចាញ់ Nimes ១ទល់នឹង២។
Mbappe ក៏ឡើងជំនួស Herve Revelli ដែលបានបង្កើតកំណត់ត្រាកីឡាករវ័យក្មេងទាត់ចូលចាប់ពី១០០គ្រាប់នៅ Ligue 1 កាលឆ្នាំ១៩៦៩៕