មិនមាន Privat ក្នុងបញ្ជីកម្ពុជាប៉ះប៉ាគីស្ថានជម្រុះ World Cup ជុំទី១
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបញ្ចេញបញ្ជីប្រកួតជើងទី១ ជម្រុះ FIFA World Cup 2026 តទល់ប៉ាគីស្ថាន នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣ នេះ។
ក្នុងបញ្ជីនោះគេមិនឃើញមានកីឡាករសំខាន់ៗមួយចំនួនដូចជា តាំង ប៊ុនឆៃ ចាន់ វឌ្ឍនាកា ទេស សម្បត្តិ និងជាពិសេស Privat Mbarga។
យ៉ាងណា Yudai Ogawa មានឈ្មោះចូលលេង១១នាក់ដំបូង។ ជើងទី២ នឹងធ្វើឡើងនៅទឹកដីប៉ាគីស្ថាន ថ្ងៃទី១៧ ខែតុលា៕