
Cristiano Ronaldo ទទួលការព្រមានពីប៉ូលីសករណីបោកទូរស័ព្ទរបស់អ្នកគាំទ្រ
ខ្សែប្រយុទ្ធ Manchester United, Cristiano Ronaldo បានទទួលការព្រមានពីប៉ូលីសករណីធ្វើអោយទូរស័ព្ទអ្នកគាំទ្រវ័យ១៤ឆ្នាំមួយរូបធ្លាក់ខូចខាត អំឡុងពេលនៃការប្រកួតចាញ់នៅទីលាន Goodison Park របស់ Everton កាលពីរដូវកាលមុន។
ហេតុការណ៍នោះគឺប៉ូលីសនៅតំបន់ Merseyside ធ្វើការជាមួយក្លិប Everton ដើម្បីពិនិត្យរកមើលថាតើមានអ្វីមិនសមរម្យកើតឡើងឬអត់ហើយក្រោយពីការស៊ើបអង្កេតកន្លងមក ក្រុមប៉ូលីស បានចេញសេចក្តីសម្រេចមិនធ្វើការពិន័យកីឡាករព័រទុយហ្កាល់នោះឡើយ ប៉ុន្តែបានព្រមានចំពោះទង្វើរបស់គេ។
ដោយឡែក បើទោះជាមានសេចក្តីសម្រេចពីប៉ូលីសក៏ពិតមែន តែសមាគមបាល់ទាត់អង់គ្លេស FA បញ្ជាក់ថា ខ្លួននឹងសហការជាមួយកីឡាករ ដើម្បីបន្តស៊ើបអង្កេតអំពីហេតុការណ៍ដែលបានកើតឡើង៕
-F11